ធ្វើយ៉ាងកុំឲ្យ ចំណាយលុយទិញ បង្កងដែលមាន តំលៃថ្លៃ ហើយប៉ះចំ បង្កងវៀតណាម ឫ បង្កងចិញ្ចឹម!

12/04/2014 0 Comments A+ a-

ភ្នំពេញ ៖ ដោយមាន សារព័ត៌មាន បានចុះផ្សាយថា បង្កងខេត្តតាកែវ មានឈ្មួញខ្លះ លួច លាយបង្កងនាំចូល ពីប្រទេសវៀតណាម នឹងបង្កងបឹងធម្មជាតិ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន ដែលនាំឲ្យ ខូចឈ្មោះ បង្កងបឹងធម្មជាតិ ខេត្តតាកែវ ដែលបងប្អូន ពលរដ្ឋកម្ពុជាទទួលស្គាល់ ពីគុណភាព ជាយូរមកហើយនោះ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន «សួនធម្មជាតិ» បានមាន ប្រសាសន៍ថា ពិតជាមានកាលាយ ជាមួយបង្កង ចិញ្ចឹមពិត ប្រាកដមែន ដែលក្រុមឈ្មួញ បានលួចលាយ ។
អ្នកគ្រប់គ្រង ភោជនីដ្ឋាន «សួនធម្មជាតិ» នៅក្រុងដូនកែវ ខេត្តតាកែវ បាននិយាយថា ចំពោះបញ្ហាខាងលើ ដើម្បីកុំឲ្យ ចាញ់បោក ពួកឈ្មួញ គ្មានអីលំបាកទេ បង្កង បឹងធម្មជាតិ និងបង្កង ចិញ្ចឹមខុសគ្នា ពោលបង្កងចិញ្ចឹម មានពណ៌សស្លែត ខុសពីបង្កងធម្មជាតិ ហើយ បើហូបរឹតតែខុសគ្នា ទៅទៀត គឺបង្កងចិញ្ចឹម មិនសូវមានខួរ ហើយខួរគ្មាន រសជាតិ សាច់ ខ្លួនស្វិត ដូចកៅស៊ូ ចំណែកឯ បង្កងធម្មជាតិវិញ មានខួរច្រើន សាច់ទន់ផ្អែម មានរស់ជាតិ ។
អ្នកគ្រប់គ្រង ភោជនីយដ្ឋាន បាននិយាយទៀតថា «យកល្អបងប្អូន ដែលចង់ ពិសាបង្កង ធម្មជាតិ គួរមករើស បង្កងផ្ទាល់ដៃ ទើបជាកាល្អ»។
សូមបញ្ជាក់ថា ភោជនីយដ្ឋាន «សួនធម្មជាតិ» ដែលមានលក់ បង្កងធម្មជាតិស្រស់ៗ ស្ថិតនៅខាងកើត វិមានឯករាជ្យ ប្រមាណ១ គីឡូម៉ែត្រ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
បងប្អូន អាចទំនាក់ទំនង ទៅកាន់ភោជនីយដ្ឋាន តាមរយះលេខទូរស័ព្ទ 071 83 83 526, 012 660 200៕

_____________
ផ្តល់សិទ្ទិដោយ៖dap-news