សមត្ថកិច្ច៖ ថោង សារ៉ាត់ បង្កើតក្រុមអង្គរក្ស សម្រាប់ការពារខ្លួន និងកាងជំនួញរបស់ខ្លួន

12/04/2014 0 Comments A+ a-

- ជនសង្ស័យជាអង្គរក្ស ទាំង៤នាក់ បញ្ជូនទៅតុលាការថ្ងៃនេះ ខណៈឪពុក-ម្តាយបន្តសួរនាំ
ភ្នំពេញ៖ ក្រោយពីការវែកមុខរកឃើញថា លោក ថោង សារ៉ាត់ ជាអ្នកបញ្ជានៅពីក្រោយខ្នង នៃការបាញ់សម្លាប់  ឧកញ៉ា អ៊ឺង ម៉េងជឺនោះ សមត្ថកិច្ចបានទម្លាយអាថ៌កំបាំងឲ្យដឹងបន្ថែមទៀតថា លោក ថោង សារ៉ាត់ បានបង្កើត ក្រុមអង្គរក្សជាច្រើននាក់ ក្នុងគោលបំណងការពារសុវត្ថិភាពផ្ទាល់ និង ដើរប្រព្រឹត្តបទល្មើសលើជនដែលរារាំង ជំនួញរបស់គេ។
ប្រភពពីសមត្ថកិច្ច បានទម្លាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤នេះថា  លោក ថោង សារ៉ាត់ ដែលល្បីល្បាញថា ជាជនខ្លាំងក្នុងរបរជំនួញខ្មៅងងិត និងជាមេក្លោងបញ្ជាឲ្យបាញ់សម្លាប់  ឧកញ៉ា អ៊ឹង ម៉េងជឺនោះ បានបង្កើតក្រុមអង្គរក្សជាច្រើននាក់។ ការបង្កើតក្រុមអង្គរក្សនេះ ក្នុងគោលបំណងការ  ពារសុវត្ថិភាពផ្ទាល់ខ្លួន និងកាងរបរជំនួញ ឬ អាចដើរប្រព្រឹត្តបទល្មើសបាញ់សម្លាប់លើជនណារារាំងលើមុខ ជំនួញរបស់គេ។
ប្រភពបន្តថា ក្រោយសមត្ថកិច្ចវែកមុខរកឃើញឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយនោះ អង្គរក្សរបស់ ថោង សារ៉ាត់ ជាច្រើននាក់បានរត់គេចខ្លួនបាត់អស់ហើយ។
សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ការវែកមុខឃាតកពិតសម្លាប់លោកឧកញ៉ា អ៊ឹ ង ម៉េងជឺ ហើយ កាលពីថ្ងៃទី០៣ ខែធ្នូ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់អង្គរក្សលោក ថោង សារ៉ាត់  ទាំង ៤នាក់។ ក្រោយទទួលបានចម្លើយសារភាពនេះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការតាមចាប់លោក ថោ ង សារ៉ាត់ កាលពីយប់ម្សិលមិញផងដែរ តែរកមិនឃើញលោក ថោង សារ៉ាត់ នោះឡើយ។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  ថា ជនសង្ស័យទាំង ៤នាក់ ដែលជាអង្គរក្សរបស់លោក ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅតុ លាការវិនិច្ឆ័យទោស នៅថ្ងៃទី០៤ ខែធ្នូ នេះ។
លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបន្តថា ជនសង្ស័យទាំង៤នាក់នោះ រួមមាន៖ ១. ឈ្មោះ សៀវ វាសនា ជា ជនដៃដល់បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ, ២. ឈ្មោះ លី សៅ ជនជាតិវៀតណាម ជាអ្នកឌុបជនដៃដល់, ៣.  ឈ្មោះ មាស សម្បត្តិ ជាអ្នកជិះម៉ូតូបិទគូថ និងទី៤. ឈ្មោះ កូយ ចាន់ថុល ជាអ្នកជិះម៉ូតូជាមួយ មាស សម្បត្តិ  និងពិនិត្យមើលថា ឧកញ៉ា អ៊ឹង ម៉េងជឺ ស្លាប់ហើយឬនៅ?
សមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា មេក្លោង ថោង សារ៉ាត់ ជាអ្នកដែលបានទិញម៉ូតូ និងកាំភ្លើងឲ្យធ្វើសកម្មភាព បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។
លោកឧត្តមសេនីយ៍ ជូន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា រហូតដល់ព្រឹកថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានដោះលែង  សន្តិសុខ និងអ្នកបម្រើនៅក្នុងផ្ទះលោក ថោង សារ៉ាត់អស់ហើយ។ ដោយឡែកលោក តាំង សុខ ហៅ ថោង ចំរើ ន អាយុ ៦៥ឆ្នាំជាឪពុក និងអ្នកស្រី កែវ សារី អាយុ ៥៥ឆ្នាំ មន្រ្តីក្រសួងការពារជាតិ ជាម្តាយនោះ ត្រូវបានសម ត្ថកិច្ចបន្តឃុំខ្លួនសាកសួរបន្តជុំវិញករណីឃាតកម្ម និងពាក់ព័ន្ធការលាក់អាវុធខុសច្បាប់ ៦ដើមនៅក្នុងភូមិគ្រឹះ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីមូលហេតុ ដែលនាំឲ្យកើតជាគំនុំឈានដល់ការបាញ់សម្លាប់ឧក  ញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ព្រោះមូលហេតុនេះ មានតែលោក ថោង សារ៉ាត់ ជាមេក្លោងតែប៉ុណ្ណោះទើបដឹង។
មានប្រភពខ្លះ បានទម្លាយថា គំនុំឈានដល់ការបាញ់ប្រហារនាំឲ្យរំជើបរំជួលកណ្តាលរាជធានីភ្នំពេញនេះ គឹផ្តើ មចេញពីជម្លោះនៅអន្លង់ក្ងាន់ ក្នុងខណ្ឌសែនសុខ ដែលមានតម្លៃប្រមាណ ២០លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតក  បាញ់សម្លាប់មិនប្រណីដៃបណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិ កា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕
ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង
ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណៃដៃ
ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ
ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន
សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់
_______________
ផ្តល់សិទ្ទិដោយ៖dap-news