នាងជើងល្អហៅឱ្យឌុបដើរលេងដល់កន្លែងស្ងាត់ដកកាំបិតចាក់ប្លន់យកខ្សែកតែមិនសម្រេច
ខេត្ដស្វាយរៀង ៖ នាងជើងល្អម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យនគរបាលខណៈកំពុងធ្វើសកម្មភាពចាក់ទៅលើបុរសម្នាក់ធ្លាយពោះចេញពោះវៀនប្លន់យកខ្សែក ។
ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិត នៅក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្ដស្វាយរៀង ។
នគរបាលក្រុងបាវិតបានឱ្យដឹងថា នារីដែលត្រូវប្រជាពលរដ្ឋចាប់ខ្លួនឱ្យ សមត្ថកិច្ចឈ្មោះខុន ស្រីឌី អាយុ២០ឆ្នាំ ជាកម្មការិនីបម្រើកការនៅក្នុងរោង ចក្រកាត់ដេរតំបន់សេដ្ឋកិច្ចពិសេសក្នុង ក្រុងបាវិត មានទីលំនៅភូមិតាពៅ សង្កាត់-ក្រុងបាវិត ខេត្ដស្វាយរៀង ។ រីឯ ជនរងគ្រោះឈ្មោះទួន ភិរម្យ អាយុ១៧ ឆ្នាំ មុខរបររត់ម៉ូតូឌុបបន្ថែមលើមុខងារ កម្មកររោងចក្រមានទីលំនៅភូមិកម្ពោធ លៀប សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ។
ប្រភពពីមន្ដ្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ដ្រីសង្ស័យបាន ចេញពីរោងចក្រនៅក្រុងបាវិតរួចបាន ឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ តែម្នាក់ឯង ។ ពេលនោះនារីសង្ស័យបានលើកដៃធ្វើ សញ្ញាឱ្យបុរសរងគ្រោះឌុបនាងទៅកាន់ មណ្ឌលកម្សាន្ដបាវិតដោយឱ្យឈ្នួលថ្លៃ ឌុបចំនួន២ម៉ឺនរៀល ។
ប្រភពពីមន្ដ្រីដដែលបានបន្ដថា នៅ ពេលទៅដល់មណ្ឌលកម្សាន្ដបាវិតនារី សង្ស័យបានឱ្យជនរងគ្រោះដឹកដើរលេង កម្សាន្ដកន្លែងនានាប្រមាណជាង១ម៉ោង ហើយពេលនោះនារីសង្ស័យក៏បាននិយាយ ប្រាប់ទៅជនរងគ្រោះឱ្យឌុបឡើងមក លើកំណាត់ផ្លូវជាតិលេខ១ដោយប្រាប់ថា ជូននាងទៅផ្ទះ។ លុះពេលដល់ចំណុច កើតហេតុនារីសង្ស័យក៏បានដកកូន កាំបិតជិតបន្លែមកភ្ជង់ចង្កេះជនរងគ្រោះ គំរាមឱ្យដោះខ្សែក ។ ក៏ប៉ុន្ដែដោយជន រងគ្រោះឃើញមានប្រជាពលរដ្ឋនៅ មិនឆ្ងាយពីខ្លួនក៏បានប្រទាញប្រទង់ធ្វើឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តែគ្រានោះត្រូវនារីខាងលើនេះចាក់ពោះ ជនរងគ្រោះបណ្ដាលឱ្យធ្លាយចេញពោះ វៀនមកក្រៅរួចក៏ព្យាយាមរត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ប្រគល់ ឱ្យសមត្ថកិច្ចតែម្ដង ។ ចំពោះជនរង គ្រោះដោយសារស្ថានភាពរបួសធ្ងន់មាន ឈាមហូរច្រើននោះប្រជាពលរដ្ឋក៏បាន នាំគ្នាយកកន្សែងរុំពោះនិងដឹកបញ្ជូនទៅ កន្លែងសង្គ្រោះបឋម ហើយក្រោយមក ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះបន្ដ ទៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ដើម្បីសង្គ្រោះ ។ រីឯចោរស្រីជើងឆើត ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការតាមច្បាប់៕ប្រភពពីនគរវត្ត