Xiaomi លក់ស្មាតហ្វូន បាន ១,១៦លានគ្រឿង រយៈពេល២៤ម៉ោង ក្នុងថ្ងៃ Singles Day

11/12/2014 0 Comments A+ a-

Xiaomi សាជាថ្មីម្ដងទៀត បានបង្ហាញថា ខ្លួនកំពុងគ្រប់គ្រងទីផ្សារទូរស័ព្ទឆ្លាតវៃនៅក្នុងប្រទេសចិន
បន្ទាប់ពីស្មាតហ្វូន ចំនួន ១.១៦០.០០០ គ្រឿង ត្រូវបានលក់ចេញ ក្នុងថ្ងៃ Singles Day ។
នៅទីផ្សារអាមេរិក គេមានថ្ងៃ Black Friday ដើម្បីទិញទំនិញដែលខ្លួនចូលចិត្តក្នុងតម្លៃថោក ចំណែក
នៅប្រទេសចិនវិញ ក៏មានថ្ងៃ Single Day ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី ១១វិច្ឆិកា រៀងរាល់ឆ្នាំ។ 
ក្នុងឱ្យកាសថ្ងៃ Single Day ក្រុមហ៊ុនធំៗ រកបានចំណូលឡើងដល់រាប់ពាន់លានយ័ន។ ក្នុងចំណោម
នោះ ក៏មាន Xiaomi ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំទី ២ នៅក្នុងប្រទេសចិន នាបច្ចុប្បន្ន។
ក្នុងឱកាសថ្ងៃទិញដូរ Singles Day នៅចិន លោក Hugo Barra អតីតអគ្គនាយករងរបស់ Google 
បច្ចុប្បន្នជាអគ្គនាយករងនៅ Xiaomi បានប្រកាសលើកទី ១ នៅលើទំព័រ Google+ របស់ខ្លួនថា 
Xiaomi បានលក់ចេញស្មាតហ្វូនចំនួន ៧២០.០០០គ្រឿង រកបានចំណូល ១ពាន់លានយ័ន ក្នុង
រយៈពេលត្រឹមតែកន្លះថ្ងៃ គឺច្រើនជាងទ្វេដង ធៀបនឹង ៩០ដុល្លារ កាលពីឆ្នាំមុន។
ការិយាល័យ​កណ្ដាល​របស់ Xiaomi នៅ​ចិន
នៅក្នុងរយៈពេលកន្លះថ្ងៃ នៃថ្ងៃបុណ្យទិញដូរ Singles Day របស់ចិន ក្រុមហ៊ុន Xiaomi បានលក់
ចេញស្មាតហ្វូន Mi4 ចំនួន ២៥០.០០០គ្រឿង Redmi 1S ចំនួន ៤៦០.០០០គ្រឿង និងឧបករណ៍
ដទៃចំនួន ១០.០០០គ្រឿង។
.លោក Hugo Barra អគ្គនាយករងរបស់​ក្រុម​ហ៊ុន Xiaomi ប្រកាស​នៅ​លើ​ទំព័រ Tweeter របស់​ខ្លួន
បន្ទាប់ពីថ្ងៃ Singles Day បានបញ្ចប់ លោក Hugo Barra បន្តបង្ហើបឱ្យដឹងថា លទ្ធផលចុងក្រោយ
នៃការលក់ចេញរបស់ Xiaomi ក្នុងរយៈពេល ២៤ម៉ោង Xiaomi រកបានចំណូល ២៥៤លានដុល្លារ
អាមេរិក ក្នុងនោះ ស្មាតហ្វូនដែលបានលក់ចេញ មានចំនួន ១,១៦លានគ្រឿង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techcrunch/PhoneArena