ពេជ្រ សោភា ត្រូវមហាជនបន្ទោសថា ដាក់បទ ទុយមុយ សម្លាប់ អឿម រុន (Video Inside)
មហាជនជាច្រើន ដែលជាអ្នកគាំទ្រកម្មវិធីនេះ បានបន្ទោស ពេជ្រ សោភា ថា ជាគ្រូបង្វឹកមិនល្អ ដែលដាក់បទចម្រៀងដើម្បីទំលាក់ អឿម រុន ឲ្យផុតៗពីកម្មវិធី ព្រោះ រុន ច្រៀងមិនកើត ។ មហាជនខ្លះ បាននិយាយថា រុន ឆ្លងមិនផុតវគ្គនេះទេ យ៉ាងណា រើសបទឲ្យគ្នា ស្រួលច្រៀងបន្តិចទៅ ព្រោះបទ ទុយមុយ ដែលជាបទដើមរបស់លោក ណុប បាយ៉ារិទ្ធ ជាចង្វាក់ R&B មិនមែនងាយស្រួលទេ សម្រាប់ អឿម រុន ដែលមិនសូវចាប់ចង្វាក់បាន ។
សម្រាប់តារាចម្រៀងល្បី ឱក សុកន្ធកញ្ញា បាននិយាយចំៗ មិនលើកលែងថា សម្រាប់នាង គិតថា រុន មិនសមនឹង ឈរក្នុងវគ្គនេះសោះ តែសម្រាប់ទស្សនិកជនយល់យ៉ាងណា ព្រោះ រុន ជាមនុស្សម្នាក់ មានការគាំទ្រច្រើន ពីទស្សនិកជន ។ តារាចម្រៀងស្រី និងជាគ្រូបង្វឹកផ្ទាល់ បាននិយាយ នាងបានប្រគល់អ្វីៗឲ្យ អឿម រុន អស់ហើយ ហើយជាមនុស្សតែម្នាក់គត់ ដែលរើសយករុន និង ចុចយក រុន តាំងពីវគ្គដំបូង ដោយសារតែសំឡេងរុន ។
យ៉ាងណា មហាជន មិនព្រមឈប់បន្ទោស ពេជ្រ សោភា ឡើយ ព្រោះជាគ្រូបង្វឹក ជាអ្នកដាក់បទឲ្យលោកច្រៀង បែរជាដាក់បទសម្លាប់ រុន តែម្ដង ហើយពួកគេបានបង្ហាញអារម្មណ៍ អាណិតអាសូរ អឿម រុន ជាខ្លាំង ។ ពេជ្រ សោភា បានតាមដានស្ថានការយ៉ាងល្អ បាននិយាយលើឆាកថា នាងមិនបានដាក់បទសម្លាប់ រុន ទេ តែបេក្ខភាពកម្មវិធីនេះ ត្រូវតែខ្លាំង ដាក់អ្វីក៏មិនរាថយដែរ ទើបជាបេក្ខជន យ៉ាងពិតប្រាកដ ។
តែអ្នកដែលបានស្ដាប់បទចម្រៀងដើម របស់ លោក ណុប បាយ៉ារិទ្ធ ហាក់មិនតឹងរហូតពិបាកច្រៀងឡើយ តែ រុន ពិតជាធ្វើមិនបានពិតមែន ។ យ៉ាងណារុន ជាបេក្ខភាពមានប្រជាប្រិយភាពខ្លាំង ដូចនេះពិតជាប៉ះពាល់អារម្មណ៍ មហាជន ៕
ផ្ដល់សិទ្ធិដោយ៖ looking today