អ្នកឯកទេស​បញ្ជាក់ថា​មាន UFO ហោះ​លើ​លំហ​អាកា​សជី​លេ​

11/04/2014 0 Comments A+ a-

វត្ថុ​ហោះហើរ​ដែល​កម្មករ​នៅ​រ៉េ​ស្ពាន់ Collahuasi ប្រទេស​ជី​លេ សម្លឹង​ឃើញ ត្រូវបាន​អ្នកឯកទេស​របស់​ប្រទេស​នេះ​បញ្ជាក់ថា វា​ជា UFO ។​ ​បន្ទាប់ពី​ការវិភាគ​ស្វែងយល់​មួយរយៈ​មក បណ្តា​អ្នកឯកទេស​របស់​ជី​លេ បាន​បញ្ជាក់ថា វត្ថុ​ចម្លែក​នេះ​បង្ហាញ​វត្តមាន​លើ​លំហ​អាកាសប្រទេស​នេះ កាលពី​ខែ មេសា ២០១៣ វា​ពិតជា UFO មួយ ឬ ហៅថា​វត្ថុ​ហោះហើរ​ពុំ​សន្និដ្ឋានបាន ។​
​គប្បី​រម្លឹក​ឡើងវិញ​ថា គ្រា​កំពុងធ្វើការ​នោះ បណ្តា​កម្មករ​នៅ​រ៉ែ​ស្ពាន់ Collahuasi ស្ថិតនៅ​តំបន់​ដាច់ស្រយាល នា​ប្រទេស​ជី​លេ បាន​សម្លឹង​ឃើញ ហើយ​ថតរូប​ទុក ។ តាម​ការពណ៌នា​នោះ វត្ថុ​ហោះហើរ​នេះ មាន​រាង​សំប៉ែត ភ្លឺ វិ​ជ្ជ​មាត្រ​ប្រមាណ​ពី ៥ ទៅ ១០ ម៉ែត្រ ។ វា​បានធ្វើ​ចលនា​ឡើង​ចុះ រេ​សងខាង ក្នុង​គម្លាត​ខ្លី​មួយ ហើយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦០០ ម៉ែត្រ ពី​ផ្ទៃដី ។​​
140710_1ufo-e246fវត្ថុ​ហោះហើរ​ភ្លឺ​ចិញ្ចាច​កណ្តាល​ថ្ងៃ នៅ​ប្រទេស​ជី​លេ​
​រូបភាព​ដែល​ត្រូវ​ថត​បាន​ដោយ​ម៉ាស៊ីន​ថត Digital Kenok Samsung S860 ត្រូវបាន​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​ស្រាវជ្រាវ​បាតុភូត​ពុំ​ប្រក្រតី​លើ​ អាកា​សជី​លេ (CEFAA) នា​ដើម​ឆ្នាំនេះ ។​
140710_2ufo-e246f​វា​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦០០ ម៉ែត្រ ពី​ផ្ទៃដី​
​បន្ទាប់ពី​ផាត់​ចោល​នូវ​លទ្ធភាព​ពី​បរិយាកាស រួមមាន​បញ្ហាៈ ជា​ផ្ទាំង​ពពក​, យន្តហោះ​, ពោង​ហោះ​ឧ​ត្តុ​និយម ។​ល​។ CEFAA បាន​វាយតម្លៃថា វា​ជា​រូបភាព​គ្រប់លក្ខណៈ ដើម្បី​បើក​ការស្រាវជ្រាវ​ស៊ី​ជ្រៅ​មួយ ។​
​របាយការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​ជី​លេ បាន​សន្និដ្ឋានថា វត្ថុ​ហោះហើរ​លើ​អាកា​សជី​លេ អំឡុង​ខែ មីនា ឆ្នាំ ២០១៣ អាច​ពិតជា UFO ។​
140710_3ufo-e246fUFO ពេល​សម្លឹង​កៀក​