រកឃើញ​វិធី​កម្ចាត់ Virus HiV ចេញ​ផុតពី​សរីរាង្គ

11/04/2014 0 Comments A+ a-

យើងទាំងអស់គ្នា សុទ្ធតែ​ដឹង​ហើយ​ថា Virus HIV នៅពេល​ឆ្លង​ចូល​សរីរាង្គ​នោះៗ វា​នឹង​ឋិតថេរ​ក្នុង​កោសិកា​រាងកាយ ក្រោម​សណ្ឋាន​ លាស់​កំបាំង រួច​រាលដាល​ពី​នោះ​ចេញមក ។ តែ​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក បាន​ស្វែង​រកឃើញ​វិធីសាស្ត្រ​ផ្តាច់​បណ្តា Virus HIV/AIDS ចេញ​ផុតពី​កោសិកា​របស់​មនុស្ស ដោយ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​កោសិកា​ទាំង​នោះឡើយ ។ នេះ​ពិតជា​ទិសដៅ​ព្យាបាល​ឲ្យ​បានជា​សះស្បើយ​ទាំងស្រុង ពី​ជំងឺ​សតវត្ស​១​នេះ ។​ ​តាម​នោះ ក្រុម​អ្នកជំនាញការ​នៃ​សាកលវិទ្យាល័យ Temple បានទទួល​ជោគជ័យ​ក្នុងការ​ផ្តាច់ Virus HIV ពី​កោសិកា​របស់​មនុស្ស ដោយ​ប្រើ enzym គួបផ្សំ​ជាមួយ​ការ​កាត់ផ្តាច់ DNA ត្រូវបាន​ដាក់ឈ្មោះថា “nuclease” និង axitribonucleic នាំ​ផ្លូវ (gRNA) ដើម្បី​កម្ចាត់​បណ្តា DNA ឆ្លង Virus HIV (DNA HIV-1) ។​
1406027244478_wps_3_21_Mar_2014_Artwork_of_HI-b5bba​ ផ្តើម​ពី​នោះមក បណ្តា gRNA នឹង​បើកផ្លូវ​ទៅកាន់​តំបន់​ត្រួតត្រា gene ស្ថិតនៅ​ក្បាល​សងខាង​នៃ​ប្រព័ន្ធ gene HIV ។ បណ្តា “nuclease” នឹង​វាយលុក​ទៅលើ​តំបន់​ទាំងនោះ រួច​កម្ចាត់​សមាសធាតុ DNA និង RNA ខ្លះ រួមទាំង​ប្រព័ន្ធ gene HIV ។ ក្រោយមក បណ្តា​កោសិកា​អាច​ស្វ័យ​ព្យាបាល​សះស្បើយ​ខ្លួនឯង និង​ត​ភ្ជាប់​ឡើងវិញ​នូវ​ផ្នែក​ក្បាល​សងខាង នៃ​ប្រព័ន្ធ gene, បង្កបង្កើត​កោសិកា​ថ្មី​ដែល​មាំមួន​ឡើងវិញ និង​ពុំមាន​ឆ្លង Virus HIV ។​
​បណ្ឌិត Kamel Khalili មេដឹកនាំ​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថាៈ “​បណ្តា​វិធីសាស្ត្រ​ព្យាបាល​ស្ទើរតែ​ទាំងអស់​បច្ចុប្បន្ននេះ អាច​អូសបន្លាយ​ជីវិត​របស់​អ្នកជំងឺ HIV/AIDs ប៉ុន្តែ ពុំ​អាច​កម្ចាត់​ចោល​ទាំងស្រុង​នូវ Virus HIV ឲ្យ​ចាកចេញ​ផុតពី​រាងកាយ​អ្នកជំងឺ​ទេ ។ របកគំហើញ​ថ្មី​នេះ​របស់​យើងខ្ញុំ បានផ្តល់​នូវ​ក្តីសង្ឃឹម​ថ្មី សម្រាប់​ការលុបបំបាត់​ជំងឺ​ប្រចាំ​សតវត្ស HIV/AIDs ចេញពី​កោសិកា​មេ​” ។​
1406027386088_wps_4_18_Jan_2012_Conceptual_vi-b5bba​ បណ្ឌិត Khalili ចែករំលែក​បន្ថែមថាៈ យើងខ្ញុំ​ចង់​កម្ចាត់​ចោល Virus HIV ទាំងស្រុង​ចេញពី​រាងកាយ​របស់​អ្នកជំងឺ ហើយ​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ ក្នុងការ​លុបបំបាត់​រោគ​ប្រចាំ​សតវត្ស HIV/AIDs ។ យើងខ្ញុំ​កំពុង​ដើរ​តាម​ទិសដៅ​ត្រឹមត្រូវ និង​អាច​ធ្វើបាន​នូវ​ប្រការ​ខាងលើ ។​
​វិធីសាស្ត្រ​នេះ បាន​សាកល្បង​លើ​ប្រភេទ​កោសិកា​មួយចំនួន​ផ្សេងៗ​ពីគ្នា ។ តាម​ការវាយតម្លៃ​រប​ស់​អ្នកជំនាញការ​នោះ របកគំហើញ​នេះ អាច​យកទៅ​អនុវត្តបាន​ក្នុងការ​កម្ចាត់ Virus ច្រើន​ប្រភេទ​ទៀត ប៉ុន្តែ ចាំបាច់​ត្រូវការ​សិក្សា​បន្ថែម មុននឹង​អនុវត្ត​លើ​មនុស្ស ។
​និក្ខេប​ទ​ស្រាវជ្រាវ​នេះ ត្រូវបាន​ចុះផ្សាយ​លើ​ព្រឹត្តិប័ត្រ​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ ៕​