សម្លឹង​ឃើញ “​ដុំ​ពេជ្រ​” មាន​ទំហំ​ប៉ុន​ផែនដី ស្ថិតនៅ​ចម្ងាយ​ពី​ផែនដី ៩០០ ​ឆ្នាំ​ពន្លឺ និង​មាន​អាយុ ១១ ពាន់​លាន​ឆ្នាំ​

11/04/2014 0 Comments A+ a-

ជឿ ឬ​ពុំ​ជឿ ? ទោះយ៉ាងណា នេះ​ជា​ព័ត៌មាន​ប្រកាសឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ ។​ ​តាម Phys.org ក្រុម​អ្នក​តារាសាស្ត្រ​មួយក្រុម បាន​ប្រើប្រាស់​កែវ​យឺត​តារាសាស្ត្រ​ជាច្រើន ក្នុងពេល​តែ​១ ដើម្បី​សន្និដ្ឋាន​តារា​តឿ​មួយ ពណ៌​ស តែ​វា​បញ្ចេញ​ពន្លឺ​ចិញ្ចែងចិញ្ចាច ដូចជា​ដុំ​ពេជ្រ​កណ្តាល​ចក្រ​វា​ឡ ។​
​វា​គឺជា​ដួងតារា​មួយ​ដែល “​ត្រជាក់​” ជាងគេ​ប្រៀប​នឹង​តារា​ដទៃទៀត ហើយ​ដោយសារតែ​សីតុណ្ហភាព​ទាប​ជ្រុល ធ្វើ​ឲ្យ Carbon លើ​តារា​នេះ​បាន​កំណក​ជា​ដុំ ក្លាយជា “​ប្លុក​ពេជ្រ​” មាន​ទំហំ​យ៉ាង​ធំ ។​
kim-cuong
តារា “​ត្បូង​ពេជ្រ​”
​ថ្វីបើ​តារា​តឿ​ង​ពណ៌​ស តែ​នៅក្នុង​សភាព​កំណក ដោយសារ​ស្នូល​ឥន្ធនៈ​នុយក្លេអ៊ែរ​របស់​វា បាន​រឹង​ស្ងួត​នា​ជីវិតចុងក្រោយ ទើប​ធ្វើ​ឲ្យ​វា​រួម​តូច​មក ពី​មាន​ទំហំ​ទទឹង​ប្រមាណ ១,៦ លាន​គីឡូម៉ែត្រ មក​នៅ​ប្រហែល​ជាង ១១.០០០ គីឡូម៉ែត្រ គឺ​ទំហំ​ប្រមាណ​ផែនដី ។​
​សាស្ត្រាចារ្យ David Kaplan នៃ​សាកលវិទ្យាល័យ Wisconsin-Milwanlee (​អាមេរិក​) ជាមួយ​សហការី បាន​រកឃើញ “​ប្លុក​ពេជ្រ​” នេះ ក្នុង​កញ្ចុំ​តារា Aquarius មាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ ៩០០ ឆ្នាំ ពន្លឺ ។​
​តាម​អ្នកជំនាញការ នោះ​សីតុណ្ហភាព​វា​នៅត្រឹមតែ ២.៧០០ អង្សា​សេ ប៉ុណ្ណោះ ហើយ​កំពុងតែ​បង្វិល​ជុំវិញ​ភាព​លាក់ខ្លួន​មួយ​ឈ្មោះថា PSR J2222-0137 ដែល​ខួប​របស់​វា គឺ ២,៥៥ ថ្ងៃ​/​ជុំ ៕​