HP បញ្ចេញវីដេអូ Preview នៃ Smartwatch របស់ខ្លួនមានមុខងារ Facebook
ក្រុមហ៊ុនបច្ចេកវិទ្យា HP មិននៅស្ងៀមមើលក្រុមហ៊ុនធំៗបង្អួតនាឡិកាឆ្លាតវៃដោយមិនធ្វើអ្វីសោះនោះទេ។ ពេលនេះក្រុមហ៊ុននេះ បានបញ្ចេញការរចនា Smartwatch របស់ខ្លួនដែលទាំងស្អាត និងទាន់សម័យ ព្រមទាំងបំពាក់មុខងារ Facebook ដែល Smartwatch ផ្សេងគ្មានទៀតផង។

វីដេអូ Preview របស់ MB Chronowing Smartwatch ត្រូវបានបង្ហោះដោយអ្នករចនាម៉ូដ Fashion ល្បីឈ្មោះគឺលោក Michael Bastian ក្រោយអ្នកច្នៃម៉ូដល្បីរូបនេះចាប់ដៃជាមួយ HP ដើម្បីផលិត Smartwatch ដែលមិនត្រឹមតែផ្ដល់មុខងារល្អៗ តែក៏បង្កើនសោភណភាព Fashion ថែមមួយកម្រិតទៀតដល់បុរសៗ។
បើទោះជាមិនមាន Touchscreen ដូច Moto 360 ក៏ Smartwatch ថ្មីមានមុខងារគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា អាចទទួលដំណឹងលើ Facebook លទ្ធផលកីឡា ការព្យាករណ៍អាកាសធាតុ និងសារអ៊ីមែលជាដើម។
ចង់ដឹងថា រូបរាងរបស់វាស្អាត និងទាន់សម័យយ៉ាងណា សូមមើលវីដេអូ៖
ប្រែសម្រួល៖ សីហា
ប្រភព៖ mashable
ប្រភព៖ mashable