ក្រុមហ៊ុន Sony Pictures ត្រូវបាន Hack ពីរថ្ងៃជាប់គ្នា

11/26/2014 0 Comments A+ a-

ក្រុមហ៊ុន Sony Pictures Entertainment បាននិយាយថា ប្រព័ន្ធកុំព្យូទ័រនៅក្នុងក្រុមហ៊ុនត្រូវបាន Hack ជាលើកទី២ នៅថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយរបស់ ប្រព័ន្ធកុំព្យូទ័ររបស់ ក្រុមហ៊ុនត្រូវបាន Hack។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ សារព័ត៌មាន Los Angeles Times បានចុះផ្សាយថា ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony Pictures Entertainment ត្រូវបាន Hack ដោយបង្ហាញផ្ទាំងខ្មៅ ជាមួយនឹងពាក្យថា « Hacked By #GOP»។
ប្រភពដដែលបានបន្តទៀតថា Hacker បានព្រមានដល់ Sony Pictures Entertainment ថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយបើសិនជាមិនបញ្ឈប់ សកម្មភាពដ៏អាថ៌កំបាំងនោះទេ ពួកគេនឹងបន្ត Hack រាល់ថ្ងៃ។
ស្ត្រីអ្នកនាំពាក្យ ក្រុមហ៊ុន Sony Pictures បានបញ្ជាក់ថា កុំព្យូទ័រនៅក្នុងក្រុមហ៊ុនពិតជាត្រូវបាន Hack មែន ប៉ុន្តែមិនបានបង្ហាញ ពីព័ត៌មានលម្អិតការ Hack នេះឡើយ៕