លេចមុខ “សត្រូវទីមួយ” របស់ Google ៖ Vsenn ផលិតទូរស័ព្ទដូច Project Ara
ក្រុមហ៊ុន Vsenn ត្រូវបានបង្កើតឡើងដោយអតីតអគ្គនាយកនៃគម្រោង Nokia X ក៏ត្រៀមនឹង បញ្ចេញម៉ូដែលស្មាតហ្វូនដំឡើងដោយខ្លួនឯង ដូចទៅនឹង Project Ara របស់ Google។
ផ្នែកនិមួយៗរបស់ទូរស័ព្ទ ត្រូវបានផលិតឡើងឡែក និងមានរបៀបរៀបរយ
ស្មាតហ្វូនរបស់ Vsenn ក៏នឹងត្រូវបានដំឡើងពី modules ដាច់ដោយឡែក ប៉ុន្ដែវានៅមានកម្រិត
ធៀបនឹង Project Ara ៖ Vsenn អនុញ្ញាតឱ្យប្ដូរផ្លាស់ត្រឹមតែ modules ផ្នែករឹងចំនួន ៣ គឺកាមេរ៉ា
ថ្ម និងប្រព័ន្ធដំណើរការ/RAM ចំណែក Project Ara អនុញ្ញាតឱ្យប្ដូរផ្លាស់ និងដំឡើងស្ទើរតែគ្រប់
ប្រភេទនៃគ្រឿងម៉ាស៊ីនរបស់ទូរស័ព្ទ។

ស្មាតហ្វូនបែបតម្រៀបរបស់ Vsenn
។ ដូចទៅនឹង Project Ara ស្មាតហ្វូនរបស់ Vsenn នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android
ហើយវាក៏ត្រូវបានធានាថា នឹងបន្ទាន់សម័យនូវកំណែថ្មីបំផុត ក្នុងរយៈពេល ៤ឆ្នាំបន្ទាប់។ ប៉ុន្ដែ
ក្រុមហ៊ុន Vsenn មិនបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិនេះ អាចប្រើបាននូវកម្មវិធីដែលគេទាញយក
ពី Google Play Store ដែរ ឬយ៉ាងណានោះទេ។

ក្រុមហ៊ុន Vsenn ក៏ផ្ដោតសំខាន់ទៅលើកិច្ចការការពារសុវត្ថិភាពសម្រាប់ផលិតផលរបស់ខ្លួន
ដោយប្រើប្រាស់ “សោ ៣ជាន់” និងមិនគិតថ្លៃ សម្រាប់ការចូលទៅកាន់ប្រព័ន្ធ VPN ដែលជាឃ្លាំង
ផ្ទុកកម្មវិធីការពារសម្ងាត់។
ដោយប្រើប្រាស់ “សោ ៣ជាន់” និងមិនគិតថ្លៃ សម្រាប់ការចូលទៅកាន់ប្រព័ន្ធ VPN ដែលជាឃ្លាំង
ផ្ទុកកម្មវិធីការពារសម្ងាត់។
អំពីផ្នែករឹង ទូរស័ព្ទរបស់ Vsenn នឹងមានអេក្រង់ 4.7 inch រីសូលូសឹន Full HD។ ទំហំរបស់ស្មាត
ហ្វូននេះ គឺ 124 x 63 x 8,9 mm ៕
ហ្វូននេះ គឺ 124 x 63 x 8,9 mm ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Vsenn
ប្រភព ៖ Phonearena/Vsenn