ចិន​កសាង​កោះ​នៅ​លើ​​ថ្ម​​ប៉​ប្រះ​​ទឹក​​នៅ​​ប្រ​ជុំ​​កោះ​​ស្ព្រាត់​​លី​​សម្រាប់​​ធ្វើ​​ផ្លូវ​​យន្ត​ហោះ​

11/24/2014 0 Comments A+ a-

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​វិស័យ​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​រូបភាព​ពី​ផ្កាយរណប​បានបង្ហាញ​ថា ប្រទេស​ចិន​កំពុង​សាងសង់​កោះ​នៅលើ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ស្ព្រាត់​លី​( Spratly )ដែល​មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​​បំពេញ​អ្វី​ដែល​ជា​ផ្លូវ​ហោះ​ឡើង​ចុះ​នៃ​យន្តហោះ​ជា​លើកទីមួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​
​ការសាងសង់​កោះ​នេះ​បាន​បង្ក​ការព្រួយបារម្ភ​ថា​ប្រទេស​ចិន​អាច​នឹង​បង្វែរ​ទឹកដី​ដែល​មាន​ជម្លោះ​នៅ​ប្រជុំ​កោះ​ដែល​សម្បូរ​រ៉ែ​នេះ​ឱ្យទៅ​ជា​ទី​តាំង​យោធា ដែល​ជា​ការបន្ថែម​ភាព​តានតឹង​ទៅលើ​ជម្លោះទឹកដី​ឲ្យកាន់តាន​តឹង​ខ្លាំង​ឡើង​ថែម​ទៀត​នោះ ។ តំបន់​ការសាងសង់​កោះ​នេះ ក៏​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ផងដែរ​ដោយ កោះ​តៃវ៉ាន់ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ព្រុយ​ណេ​។​
china234រូបភាព​នៃ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ស្ព្រាត់​លី​ដែល​មាន​ជម្លោះ​នេះ ត្រូវបាន​បង្ហាញឲ្យឃើញដោ​យ​កងទ័ព​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១២​តំបន់​ឯកសារ​ភ្ជាប់
​​តាម​រូបភាព​ពី​ផ្កាយរណប បានបង្ហាញ​ថា​កោះ​ដែល​កសាង​ឡើង​ដោយ​ចិន​នេះ គឺ​ស្ថិតនៅលើ​ថ្ម​ប៉ប្រះ​ទឹក​នេះ ដោយ​​មាន​បណ្តោយ​ផ្លូវ​យ៉ាងតិចណាស់​ចំនួន​៣.០០០​ម៉ែត្រ​និង​ទទឹង​ផ្លូវ​ពី​២០០​ម៉ែត្រ​ទៅ​៣០០​ម៉ែត្រ ដែល​មាន​ទំហំ​ធំ​គ្រប់គ្រាន់​​ដើម្បី​កសាង​ផ្លូវ​យន្តហោះ​និង​អាកាសយានដ្ឋាន​។​
​ការសាងសង់​កោះ​នេះ គឺ​ជា​ការប្រឆាំង​ទៅ​នឹង​ការអំពាវនាវ​របស់​អា​មេរិក​ដែលបាន​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ក​រឿងហេតុ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ៕ ប្រភពៈ CEN