មិនដឹងមានវិបត្តិអ្វី ធ្វើឲ្យនារីម្នាក់ មកលោតទឹកនៅលើ ស្ពានជ្រោយចង្វា លិចបាត់រក មិនឃើញ

11/13/2014 0 Comments A+ a-

ភ្នំពេញ ៖ មិនជាមានវិបត្តិអ្វីនោះទេ បានជានារីម្នាក់ បានដើរឡើងលើស្ពាន ជ្រោយចង្វាចាស់ មកលោតទឹកសម្លាប់ខ្លួន លិចបាត់ទៅក្នុងទឹកទន្លេ រកមិនឃើញ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ស្ពាន និងសមត្ថកិច្ចនៅលើស្ពាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាតជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីវ័យក្មេងម្នាក់ ស្លៀករូប ពណ៌ខ្មៅ ត្រឹមភ្លៅបានធ្វើដំណើរមក ឡើងលើបង្កាន់ដៃស្ពាន ដោយដៃកាន់បង្កាន់ដៃ ស្ពានជាប់ ដោយ ឃើញ ដូច្នេះប្រជាពលរដ្ឋ បាននិយាយថា "កុំលោតៗ" ទើបតែថា បានពីរបីម៉ាត់ ស្រាប់តែនារីប្រលែងដៃពីបង្កាន់ដៃស្ពាន ទម្លាក់ខ្លួនចូលក្នុងទឹកទន្លេលិចបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ដើម្បីសួរនាំពីភិនភាគ នារីដែលលោតទឹក សម្លាប់ខ្លួន ប៉ុន្តែមិនមានប្រជាពលរដ្ឋធ្វើដំណើរណាម្នាក់ បានស្គាល់នោះទេ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល