ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះជួល​ជាមួយ​ប្រុស​ស្នេហ៍ មិនដឹង​ជាមាន​វិបត្តិ​អ្វី​

11/08/2014 0 Comments A+ a-

ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​​ជន​បរ​ទេស​​ម្នាក់ បាន​​ស​ម្រេច​ចិត្ត​​ធ្វើ​អត្ត​ឃាត ដោយ​​ចង​ក​​ស​ម្លាប់​ខ្លួន នៅ​ក្នុង​​ផ្ទះ​ជួល​​របស់​ខ្លួន ស្ថិត​នៅ​​ក្រុម​ទី​​២ ភូ​មិ​៦ ក្រុង​​-​ខេត្ត​​ព្រះ​សី​ហ​នុ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៣០ នា​ទី ថ្ងៃ​ទី​​៧ ខែ​វិច្ឆិកា​ ឆ្នាំ​​២០​១៤ ហើយ​គេ​មិនទាន់​បានដឹង​ពី​មូលហេតុ នៃ​ការធ្វើអត្តឃាត ដ៏​គួរ​ឲ្យ​សោកសង្រេង នេះ​នៅឡើយ​ទេ ។​
​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា ស្ត្រីជន​រងគ្រោះ មានឈ្មោះ​KARTVELISHVILI  TAMAR ជនជាតិ​ច​ចៀ អាយុ ២៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 11AB06333 និង​មាន​ប្តី​ឈ្មោះ KARTVELISHVILI  GEORGE ជនជាតិ​ច​ចៀ (GEOGIA) អាយុ​២៥​ឆ្នាំ មានមុខ​របរ អ្នកទេសចរ​ណ៏ រយះពេល​វែង​។ ស្ត្រី​រងគ្រោះ​បានមក​ជួល​ផ្ទះ ជាមួយ​មិត្ត​ប្រុស នៅក្នុង​ភូមិ​៦ សង្កាត់​លេខ​៤ នេះ​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​នៅ​យប់កើតហេតុ មិនដឹង​ជាមាន​មូលហេតុ​អ្វី ទើប​ស្ត្រី​រងគ្រោះ សម្រេចចិត្ត​ចងក ធ្វើអត្តឃាត​ខ្លួនឯង​។​
​នគរបាល​បច្ចេកទេស ផ្នែក​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​សន្និដ្ឋាន ជំហាន​ដំបូង​ថា ជនរងគ្រោះ​ពិតជា បានធ្វើ​អត្តឃាត​ចងក សម្លាប់ខ្លួន​ពិតប្រាកដ តែ​មិនបាន​ដឹងថា មូលហេតុ​អ្វី​នៅឡើយ​ទេ​។ បច្ចុប្បន្ន​សាកសព ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក រង់ចាំ​មន្ត្រី​ស្ថានទូត មក​ទទួល ដើម្បី​ចាត់ចែង​បន្ត​៕
Wat 07118
ប្រភពពី វត្តភ្នំ