ទិចនិចលោងលួមស្ត្រី ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍
បុរសត្រឹមតែមានរូបរាង សង្ហាមិនអាចឲ្យនារីម្នាក់ ប្រគល់ខ្លួនប្រាណឲ្យនោះទេ ពោលទាល់តែមានសិល្បនៃកា រលួងលោមទើបអាច សម្រេចគោលដៅ អាចឲ្យនាងឡើងគ្រែជាមួយបាន។ អ្នកប្រលោមស្នេហ៍បានជោគជ័យ ក្នុងការយកឈ្នះចិត្ដស្រ្ដីបាន គឺត្រូវមានអត្ដចរិតស្មោះត្រង់ និងមិនត្រូវមានអាកប្បកិរិយា ច្រឡោងខាមដាក់នាងនោះទេ។
១. បុរសដែលមានចរិតស្លូតបូត និងរួសរាយរាក់ទាក់៖ នៅពេលស្រ្ដីសំឡឹងឃើញអ្នកមានអាកប្បកិរិយារួសរាយរាក់ទាក់ ហើយមិនបង្កក្ដីរំខាន់ដល់នាង នាងនឹងមានអារម្មណ៍ត្រជាក់ចិត្ដ ដែលនឹងបង្កភាពងាយស្រួលដល់អ្នក ក្នុងការខិតចូលជិតនាង។
២.ការរៀបចំខ្លួន៖ ភាពទាក់ទាញសម្រស់ រាងកាយរបស់បុរស គឺស្រ្ដីត្រូវកាចាំបាច់ ហេតុដូច្នេះត្រូវ កាត់សក់ឱ្យបានស្អាត មានទឹកមុខស្រស់ស្រាយ និងស្លៀកសំលៀកបំពាក់ ឱ្យបានស្អាតបាត។
៣. បុរសដែលវៃឆ្លាត ៖ ចូរបង្កើតបទសន្ទនាជ្រៅជ្រះផ្ដោតទៅលើនយោបាយ ឬព្រឹត្ដិការថ្មីៗ និងរឿងរ៉ាវផ្សេងៗដែល បញ្ជាក់ពីភាពវៃឆ្លាតរបស់អ្នក។ ការបង្ហាញភាពវៃឆ្លាតរបស់ អ្នកនឹងធ្វើឱ្យនាងផ្ដល់តម្លៃដល់អ្នក និងពេញចិត្ដចំពោះ គំនិតរបស់អ្នកថែមទៀត។
៤. សម្ដែងនូវភាពគួរឱ្យស្រលាញ់ ៖ សភាពនេះត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ប្រាប់នាងថា អ្នកមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះនាង ហើយចាប់ចិត្ដចំពោះនាងតែម្នាកគត់។
៥. ប្រើអារម្មណ៍ទាញយកចិត្ដរបស់នាង ៖ ស្រ្ដីជាប្រភេទសត្វលោក ដែលមានអារម្មណ៍ មនោសញ្ចេតនាជ្រៅជ្រះ ហេតុដូច្នេះចូរផ្ដល់ឱ្យ នាងនូវអារម្មណ៍កក់ក្ដៅ។ ចូរបង្ហាញនាង នូវភាពជាម្ចាស់ការ និងក្ដីរំភើបដែលនឹងធ្វើឱ្យនាងពេញ
ចិត្ដចំពោះអ្នក។
ចិត្ដចំពោះអ្នក។
៦. មនុស្សសំខាន់ ៖ ចូរប្រើទិកនិកខាងលើរួមគ្នា ព្រោះទិកនិកទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជា មនុស្សមានភាពស្ទាត់ ជំនាញ សំងាន់ ក្នុងការទាក់ទាញចិត្ដស្រ្ដី។ អ្នកត្រូវតែមានចិត្ដស្មោះត្រង់ បើមិនដូច្នោះទេ ស្រ្ដីនឹងបដិសេធអ្នក ដោយចាត់ទុកជារឿងបោកបញ្ឆោត ។
៧. ចូរបង្ហាញពីសេចក្ដីគួរសម ៖ ស្រ្ដីចូលចិត្ដឱ្យបុរសប្រព្រឹត្ដ ចំពោះនាងដូចជាមនុស្ស ពិសេសរបស់នាងអញ្ចឹង ហេតុដូច្នេះចូរបង្ហាញនូវការគួរសម និងមានសុជីវធម៌ចំពោះនាង។