សមត្ថ​កិច្ច​មូល​ដ្ឋា​ន​អះអាង​ថា​បុរស​ម្នាក់​អារ​ក​សម្លាប់​ខ្លួន​ឯង​ព្រោះ​តែ​មាន​វិបត្តិ​ក្នុង​គ្រួសារ​

11/08/2014 0 Comments A+ a-

ភ្នំពេញ​ ​៖ បុរស​ម្នាក់​បាន​អារ​.ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​ ​កាល​ពី​វេលា​ម៉ោង​៣នាទី​រសៀល​ ​ថ្ងៃ​ទី​៧ ខែ​វិ​ច្ឆ​កា​ ​ឆ្នាំ​២០១៤ឋិត​ក្នុង​ភូមិ​ស្ងួន​ពេជ្រ​ ​សង្កាត់​កន្ទោក​ ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​ ​លាស់​ ​។
ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​សាត​ ​វណ្ណ​ឌី​ ​ភេទ​ប្រុស​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ​មាន​ទី​លំនៅ​ផ្ទះ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។​
ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​របស់​ខ្លួន​ ​ហើយ​គេ​ឃើញ​អង្គុយ​តែ​ម្នាក់​ឯង​នៅ​ ​មាត់​ប្រឡាយ​ ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ជាង​២០ម៉ែត្រ​ ​បន្ទាប់​មក​ក៏​ឃើញ​ជន​រង​គ្រោះ​ដើរ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ​ដោយ​មិន​និយាយ​រក​បង​ប្អូន​ណា​ទេ​ ​ហើយ​ក៏​ដើរ​ចូល​ក្នុង​ផ្ទះ​បាត់​ ​។ ក្រោយ​មក​ ​បង​ជីដូនមួយ​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​តែ​ម្ត​ង​ ​។
នាយ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋ​បា​ល​កន្ទោក​ ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ​បុរស​រូប​នេះ​កាល​ពី​ក៏​ធ្លាប់​បាន​ប្រើ​ប្រាស់​ថ្នាំ​ផង​ដែរ​ ​ប៉ុន្តែ​ឥឡូវ​នេះ​ជន​រង​គ្រោះ​បាន​ឈប់​ប្រើ​ប្រាស់​ទៀត​ហើយ​ ​។ នាយ​ប៉ុស្តិ៍​ដដែល​បន្ត​ថា​ ​ករណី​ដែល​ជន​រង​គ្រោះ​អារ​.ក​សម្លាប់​ខ្លួន​ឯង​នេះ​ក៏​មិន​បាន​ដឹង​ច្បាស់​ថា​ ​ប​ណ្តា​ល​ពី​មូល​ហេតុ​អ្វី​ដែរ​ ​ព្រោះ​ក្រុម​គ្រួសារ​ក៏​មិន​បាន​និយាយ​អ្វី​ដែរ​ ​។
ដោយ​ឡែក​ ​សមត្ថ​កិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដែល​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ថ្លុក​ឈាម​ ​ហើយ​នៅ​ជិត​ខ្លួន​សាកសព​ឃើញ​មាន​កាំបិត​ខ្លី​ចុង​ស្រួច​ ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់​ញាតិ​ដែល​បាន​រៀបរាប់​ថា​ ​ជន​រង​គ្រោះ​អាច​ជួប​វិ​ប្ប​ត្តិ​ស្នេហា​ ​ឬ​វិ​ប្ប​តិ្ត​ក្នុង​គ្រួសារ​ ​។ សមត្ថ​កិច្ច​បន្ត​ថា​ ​ក្រោយ​ពី​សមត្ថ​កិច្ច​ធ្វើ​កោស​ល្ស​វិ​ច័​យ​រួចរាល់​ ​ក៏​បាន​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕​
ប្រភពពី នគរវត្ត