ពស់​ថ្លាន់​លេប​ក្រពើ​ទាំងមូល​ក្រោយ​ ​បន្ទាប់ពីវាយប្រហារគ្នារយៈពេល៥ម៉ោង​

11/08/2014 0 Comments A+ a-

សត្វ​ក្រពើ​ដែល​គេ​ឱ្យ​រ​ហ័​ស្ស​នាម​ថា​ ​ជា​សត្វ​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ ​ទឹក​គ្មាន​សត្វ​ណា​មួយ​ហ៊ាន​ប្រកួត​ប្រជែង​ ​នោះ​ឡើយ​ ​។ ប៉ុន្ដែ​ពេល​នេះ​សត្វ​ក្រពើ​ ​នោះ​ ​ត្រូវ​បាន​ពស់​ថ្លាន់​លេប​ទាំងមូល​ ​ក្រោយ​រ​យៈ​ពេល​ជាង​៥ម៉ោង​វាយ​ប្រហារ​ ​គ្នា​ ​។
ទី​បំផុត​ពស់​ថ្លាន់​មាន​ប្រៀប​ក៏​រឹត​ ​សត្វ​ក្រពើ​ជាប់​កំ​រើ​ក​មិន​រួច​ហើយ​លេប​ ​តែ​ម្ដង​ ​។
ពស់​ថ្លាន់​និង​ក្រពើ​ជាស​ត្រូវ​សួរ​ពូជ​ ​មាន​ករណី​ជា​ច្រើន​ពស់​ថ្លាន់​បាន​ក្លាយ​ទៅ​ ​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​សត្វ​ក្រពើ​ ​ប៉ុន្ដែ​ ពេល​ខ្លះ​ ​សត្វ​ក្រពើ​ក៏​ប្រែ​ក្លាយ​ជា​ចំណី​ ​របស់​ពស់​ថ្លាន់​ ​តែ​ត្រូវ​ថ្លាន់​លេប​ចូល​ ​ក្នុង​ពស់​ទាំងមូល​ ​។ ករណី​ពស់​ថ្លាន់​លេប​ ​ក្រពើ​នេះ​ ​កើត​ឡើង​នៅ​បឹង​ ​Moondarra​ ​នៅ​ជិត​ទី​ក្រុង​ ​Mount​ ​Isa​ ​ភាគ​ពាយព្យ​ ​នៃ​រដ្ឋ​ ​Queensland​ ​ប្រទេស​អូ​ស្ដ្រា​លី​ ​។ ទម្រាំ​តែ​ពស់​ថ្លាន់​អាច​លេប​បាន​សត្វ​ ​ក្រពើ​នោះ​ ​សត្រូវ​ទាំង​២បាន​វាយ​ប្រហារ​ ​គ្នា​នៅ​ក្នុង​ទឹក​យ៉ាង​យូរ​ទម្រាំ​តែ​ពស់​ថ្លាន់​ ​រឹត​ជាប់​រួច​អូស​ឡើង​ច្រាំង​ហើយ​លេប​ ​ចូល​តែ​ម្ដង​ ​។
សត្វ​ក្រពើ​ដែល​ត្រូវ​ពស់​ថ្លាន់​នោះ​ ​លេប​ ​មិន​ធំ​ប៉ុន្មាន​នោះ​ឡើយ​ ​គឺ​មាន​ ​ប្រវែង​ជា​១ប៉ុណ្ណោះ​ ​ទើប​មិន​មាន​កម្លាំង​ ​គ្រប់​គ្រាន់​ត​ទល់​ជាមួយ​ពស់​ថ្លាន់​ ​៕