បែកធ្លាយហើយ ៖ សមាជិក ក្រុមអន្ធពាល សារភាព សម្លាប់សិស្សនិស្សិត ច្រើនជាង ៤០ នាក់
ព័ត៌មានអន្តរជាតិ ៖ អគ្គមេធាវី ប្រទេស ម៉ិចសិក លោក Jesus Murillo អោយ ដឹងថាសមាជិកក្រុមអន្ធ ពាលស្ថិតនៅក្រោមការសង្ស័យនោះ បានសារភាពអោយដឹងថា ពួកគេពិតជាបានសម្លាប់ សិស្សនិស្សិត ច្រើនជាង ៤០ នាក់ អំឡុង ៦ សប្តាហ៍កន្លងមកនេះ ។
ប្រភពសារព័ត៌មានពីទំព័រប៊ីប៊ីស៊ី បន្តអោយដឹងថា សមាជិកក្រុមអន្ធពាល៣រូបជាក្រុមស្ថិតនៅក្រោមការ សង្ស័យនោះ គូសបញ្ជាក់ក្តែងៗ អោយដឹងថា រាល់បេក្ខភាព សិស្ស និស្សិតទាំងអស់ ត្រូវបានបញ្ជូនបន្ត មកដល់ដៃពួកគេ ពីសំណាក់ មន្រ្តីប៉ូលីស ។ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា សិស្សនិស្សិតមួយ ចំនួនខណៈមានការបញ្ជូនមកដល់ ពួកគេត្រូវបានធ្វើអោយស្ទះផ្លូវដង្ហើមរួចមកហើយ ក្នុងនោះ ពួកគេក៏ បានបាញ់សម្លាប់ចោលតែម្តង មុននឹង ចាក់សាំងដុតសាកសពរបស់ពួកគេ ។
ជារួម ក្រុមសិស្ស និស្សិតដែលបានបាត់ខ្លួនទៅនោះ សរុបមានចំនួន ៤៣ នាក់បន្ទាប់ពីមានការប៉ះទង្គិច ជាមួយនឹងក្រុមមន្រ្តីប៉ូលីស កាលពីថ្ងៃទី ២៦ កញ្ញា កន្លងទៅ ក្នុងក្រុង Iguala ។ គួរបញ្ជាក់ ជនសង្ស័យ មកពីក្រុមអន្ធពាល គ្រឿងញៀន Guerreros Unidos ត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់ ពាក់ព័ន្ធនឹងករណី បាត់ខ្លួន សិស្សនិស្សិតទាំងនេះ ។
ក្រុមគ្រួសារ សិស្សនិស្សិតបាត់ខ្លួន អោយដឹងថា ពួកគេបានរកឃើញ កញ្ជប់៦កញ្ជប់ផ្ទុកទៅដោយសាក សពមនុស្ស នៅតាមបណ្តោយទន្លេមួយកន្លែង ផ្តុំទីតាំងដែលក្រុមសិស្ស និស្សិតបាត់ខ្លួន លោក Murillo អោយដឹងថា ដំណើរការវិភាគ អត្តសញ្ញាណ សាកសពទាំងនោះ ត្រូវ ចំណាយ ពេលយូរ ដូច្នេះ អាជ្ញាធរ នៅតែកំណត់ដដែលអោយដឹងថា មានករណីបាត់ខ្លួន សិស្សនិស្សិត នៅឡើយ ល្គិកណា ការធ្វើតេស្តិ៍ បញ្ជាក់ DNA បានសម្រេចជាផ្លូវការ ។
គួររំឭកថា ប្រតិបត្តិការស្រាវជ្រាវ កន្លងទៅនេះ បានប្រទះនឹងរកឃើញ ផ្នូរដ៏ធំមួយ បណ្តុំទៅដោយសាក សពជាច្រើន ក៏ប៉ុន្តែ ការធ្វើតេស្តិ៍ជាជំហានដំបូង សរបញ្ជាក់ អោយដឹងថា ផ្នូរទាំងនោះ ពុំមានផ្ទុកសាក សពក្រុមសិស្ស និស្សិត ដែលបានបាត់ខ្លួនទៅ នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រភព ៖ ប៊ីប៊ីស៊ី