ម៉ម រាឌី ដើមកំណើតខ្មែរ សញ្ជាតិអាមេរិក បង្កើតប្រវត្តិសាស្រ្ត ជូនកម្ពុជា ក្លាយជាសមាជិកសភាសហរដ្ឋអាមេរិក

11/08/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ លោក ម៉ម រាឌី គឺ   ជាអ្នកតំណាងរាស្រ្តថ្មីបំផុតរបស់រដ្ឋ ខណៈលោកជាបេក្ខភាព អ្នកនយោបាយថ្មីថ្មោងមួយរូប ដែលបាន   ឈ្មះ ការបោះឆ្នោត ដោយមានសម្លេងគាំទ្រ ពីមតិភាគច្រើន ពីទីក្រុងដែលសម្បូរទៅដោយប្រជាជនខ្មែររស់នៅខណៈចលករនេះគឺជាអ្វីដែលត្រូវបានគេជឿថាលោក គឺជាបុគ្គល    ដំបូង  គេ ដែលមានដើមកំណើតខ្មែរ សញ្ជាត្តិអាមេរិក បានក្លាយទៅជាអ្នកតំណាង រាស្រ្ត (សមាជិកសភា) នៅលើទឹកដីសហរដ្ឋអាមេរិក ។
ស្ថិតនៅក្នុងវ័យ ៤៥​ ឆ្នាំ លោក ម៉ម រាឌី បានយកឈ្នះលើដៃគួប្រកួតដ៏មានសក្តានុពលរបស់ខ្លួន លោក Fred Bahou ដោយលោក ម៉ម រាឌី បានទទួល    សម្លេងគាំទ្រ យក   ឈ្នះដល់ទៅ ៦១ ភាគរយ ពោល សម្លេងគាំទ្របោះឆ្នោត ៣,៨៤៨ សម្លេង នាំមុខ លោក Fred Bahou ដោយ ទទួលបានត្រឹមតែ ២,៣៨៦ សម្លេង ក្នុងការដណ្តើមជ័យជំនះយកឈ្នះធ្វើជាបេក្ខភាពតំណាងរាស្រ្តក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ។
តើលោក ម៉ម រាឌី គឺជានរណាអោយពិតប្រាកដ ? យោង   តាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌ មានបរទេស bostonglobe អោយដឹងថា លោក ម៉ម រាឌី បានកើតនៅក្នុងប្រទេស កម្ពុជា នាឆ្នាំ ១៩៧០ ខណៈលោកមានលោកឪពុកជាប្រធានភូមិ ក្នុងនោះ លោក ឪពុក របស់  លោក ម៉ម រាឌី ជាបុគ្គលមួយ រូបដែលចេះជួយទុក្ខធុរៈអ្នកដទៃ តែលោកត្រូវបានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីមានវត្តមាននៃការ កកើតឡើងរបបខ្មែរក្រហម ។
លោក ម៉ម រាឌី ៖ នៅពេលដែលខ្ញុំបាទ មានអាយុប្រមាណជាង ១០ ឆ្នាំ ពួកយើងបានស្ថិតនៅជុំរុំភៀស ខ្លួនបណ្តោះអាសន្ន ដោយនៅក្នុងនោះ ភ្លើងសង្គ្រាម បានកើតឡើងជាបន្តបន្ទាប់ ដោយឡែកមានពេល មួយនោះ គ្រាប់បែក មួយគ្រាប់បានទម្លាក់ចំ មិត្តភក្កិខ្ញុំម្នាក់ ដែលគាត់មានចម្ងាយពីខ្ញុំ ប្រមាណ៥០ហ្វឺត នាវិនាទីនោះ កម្លាំងផ្ទុះលាន់សន្ធឹកបានឈក់យកជីវិតក្រុមគ្រួសាររបស់មិត្តខ្ញុំម្នាក់នោះ   យ៉ាងណាមិញ ឪពុកខ្ញុំបាទ បានប្រាប់ខ្ញុំអោយកាន់អោយជាប់នឹងកន្ទុយជាយអាវរបស់គាត់ បើ   ទោះ  ជាមានរឿងអ្វីក៏ ដោយចុះ ចូរកុំបោះបង់វា ពីព្រោះថា វាអាចនឹងការពារខ្ញុំ ចេញពីបណ្តាគ្រាប់   កាំភ្លើង នាវិនាទីនោះ វាគឺ ជាវាលប្រយុទ្ធមួយ ដ៏រន្ធត់ដែលមិនអាចបំភ្លេចបាន ។
បន្តបន្ទាប់មកទៀត ពួកយើងក៏បានធ្វើការរត់    ភៀស ខ្លួន រហូតដល់  ទឹកដី សហរដ្ឋអាមេរិក អំឡុងឆ្នាំ ១៩៨២ ។ ខ្ញុំបាទមិនចេះនិយាយភាសាអង់គ្លេស សូម្បីតែមួយពាក្យ ។ មុនពេលខ្ញុំចូលរៀន ថ្នាក់មហាវិ ទ្យាល័យ ខ្ញុំបាទបានបួសធ្វើជាសង្ឍ ដើម្បីជាការសងគុណ  រំឮកដល់គុណឪពុកម្តាយ ។ ជីវិតជា សង្ឃ ខ្ញុំបាទពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈបានចំណាយពេលជា ពុទ្ធបរិស័ទ ជាមួយនឹងជីតា ខ្ញុំបាទ ជាមហាបូជាចារ្យ នៅឯវត្តព្រះពន្ធសាសនា Lowell Glory ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ bostonglobe និង radymom