រន្ធត់តិចអី ៖ យន្តហោះដឹកអ្នកដំណើរ ជិត ១៥០ នាក់ បុកក្របី ពេលហោះហើរ តើអ្នកទាំងអស់គ្នា នឹងទៅជាយ៉ាងណា ?
ព័ត៌មានអន្តរជាតិ ៖ យន្តហោះអាកាសចរណ៍ឥណ្ឌាមួយគ្រឿង បានបុកគ្នាជាមួយនឹងសត្វក្របីវង្វេងមួយ ក្បាលនៅឯអាកាសយានដ្ឋាន ពោល នៅវិនាទី ពេលដែលហោះឡើង នៅឯភាគ ខាងលិចទីក្រុង Surat ដោយនៅក្នុងនោះ ពុំបានបណ្តាលអោយអ្នកដំណើរណាម្នាក់ ឬក៏ក្រុមសហសេវិកណាមួយរងរបួសនោះ ទេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទំព័រ ប៊ីប៊ីស៊ី ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ SpiceJet បានហោះឆ្ពោះទៅកាន់ទីក្រុង Delhi ខណៈមានក្រុមអ្នកធ្វើ ដំណើរ និងក្រុមសហសេវិកទាំងអស់គ្នា សរុបចំនួន ១៤៦ នាក់ ដោយនៅក្នុងនោះ បានចុះចតជាបន្ទាន់ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ក្រោយពីមានការខូចខាតតួយន្តហោះ បន្ទាប់ពីមានគ្រោះថ្នាក់ ជាយ ថាហេតុលើកនេះ ។
ក្រុមហ៊ុន SpiceJet អះអាងអោយដឹងថា សត្វក្របីវង្វេង ដែល យន្ត ហោះបានបុកស្លាប់នោះ គឺវាច្បាស់ ណាស់ពិតជាមើលមិនឃើញ ខណៈពណ៌ខ្មៅ វាពិតជា ស៊ី មេត្រីជាមួយនឹង ផ្ទៃ ផ្លូវរថពណ៌ខ្មៅ (Black Background) ។ គួរបញ្ជាក់ថា ក្រុមហ៊ុន SpiceJet គឺជាក្រុម ហ៊ុនអាកាសចរណ៍ ធំបំផុត លំដាប់លេខ ៤ នៅក្នុងប្រទេស ឥណ្ឌា ដោយយោងតាមទីផ្សារភាគហ៊ុន ក្រុមហ៊ុន ។
ក្រុមហ៊ុនអាកាសចរណ៍ បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា យន្តហោះ ប្រភេទ Boeing 737-800 បានបុកគ្នាជាមួយនឹងសត្វក្របីវង្វេងមួយក្បាល នាវិនាទី ពេលហោះឡើង នៅឯ អាកាសយានដ្ឋានអន្តរ ជាតិ Surat ក្នុងនោះ ក្រុមអ្នកធ្វើដំណើរទាំងអស់ ត្រូវផ្ទេរទៅកាន់ យន្តហោះថ្មី មួយ ផ្សេងទៀត ដើម្បីបន្ត ដំណើររបស់ខ្លួន ។ បញ្ហាសត្វពាហនៈវង្វេង និន្នាការមួយនេះមានការកើនឡើងគួរអោយកត់សម្គាល់នៅ តាមអាកាសយានដ្ឋានមួយចំនួន ស្របពេលដែល គ្រោះថ្នាក់មួយនេះ ពិតជាបានធ្វើ អោយមានផលប៉ះ ពាល់អវិជ្ជមានដល់ប្រតិបត្តការជាប្រចាំ របស់ក្រុមហ៊ុនអាកាសចរណ៍ យើងខ្ញុំ ហេតុដូច នេះហើយ រាល់ ប្រតិបត្តិការហោះហើរ ពីអាកាសយានដ្ឋាន Surat នឹងត្រូវចាប់ផ្តើម ផ្អាកបណ្តោះអាសន្ន ចាប់ពីពេលនេះ តទៅ ។
អ្នកដំណើរម្នាក់ Prabhakar Joshi បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា គាត់បាន លឺសម្លេងបុកយ៉ាង លាន់សន្ធឹក ដូចជាមានអ្វីមួយ មកបុកគ្នាជាមួយនឹងកង់យន្តហោះ នាវិនាទី យន្តហោះបានបន្ថែមល្បឿន ហោះឡើង ជាសំណាងល្អ ច្រើនជាងគ្រោះមហន្តរាយ សម្រាប់ពួកយើង នៅពេល ដែលយន្តហោះ មិន បានធ្វើការហោះឡើង នាវិនាទីនោះ ដោយបន្ថយល្បឿនត្រលប់មកវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រភព ៖ ប៊ីប៊ីស៊ី