សង្សារ​មួយ​គូ​ត្រូវ​រ៉ូ​វ​គ្នា​តែ​ក្រុម​គ្រួសារខាងស្រី​រារាំង​បង្ក​ជា​អំពើ​ហិង្សា​បែក​មុខ​ខាង​ប្រុស​

11/25/2014 0 Comments A+ a-


hit boyfriend
ភ្នំពេញ​ ​៖ បុរស​ម្នាក់​ដែល​មាន​សង្សារ​ស្រឡាញ់​គ្នា​ល្អូក​ល្អឺ​ន​ ​តែ​ក្រុម​គ្រួសារ​ខាង​នារី​ត្រូវ​ជា​បង​ ​និង​ឪពុក​មារ​មិន​ពេញ​ចិត្ត​បាន​ព្រួត​គ្នា​វាយ​ ​ហើយ​គប់​នឹង​ដុំ​ថ្ម​ ​ប​ណ្តា​ល​ឱ្យ​រង​របួស​ត្រង់​ចង្កា​រ​ ​និង​សៀត​ថ្កា​ខាង​ឆ្វេង​ ​ខ​ណៈ​បុរស​រូប​នេះ​មក​ទទួល​នារី​ជា​សង្សារ​ទៅ​លេង​ផ្ទះ​របស់​ខ្លួន​ ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​៩និង​៥០នាទី​យប់​ ​ថ្ងៃ​ទី​២៤ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​វត្ត​សន្សំ​កុសល​ ​តាម​ផ្លូវ​លេខ​២៨BT​ ​ស្ថិត​ក្នុង​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន​ ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​។
បុរស​រង​គ្រោះ​មាន​ឈ្មោះ​ ​អ៊ូ​ ​សំបា​ន​ ​ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​-សង្កាត់​ ​កើត​ហេតុ​ ​ខាង​លើ​ ​។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ​បុរស​រង​គ្រោះ​និង​នារី​ជា​សង្សារ​ស្រឡាញ់​គ្នា​ ​និង​បាន​រស់​នៅ​ជាមួយ​គ្នា​ម្តង​ម្កាល​ដូច​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​ ​គ្រាន់​តែ​អ្នក​ទាំង​ពីរ​មិន​បាន​រៀប​ការ​តាម​ផ្លូវ​ច្បាប់​ ​ហើយ​បង​ប្អូន​សាច់​ញាតិ​ខាង​នារី​ជា​សង្សារ​មិន​ពេញ​ចិត្ត​ខាង​ប្រុស​នោះ​ទេ​ ​។
ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​នារី​ជា​សង្សារ​បាន​ទូរស័ព្ទ​ឲ្យ​បុរស​រង​គ្រោះ​ ​យក​ម៉ូ​តូ​មក​ឌុ​ប​នាង​ទៅ​លេង​នៅ​ផ្ទះ​ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​ដែល​រស់​នៅ​ក្នុង​ ​ភូមិ​-សង្កាត់​ជាមួយ​គ្នា​ ​បុរស​រង​គ្រោះ​បាន​បើក​ម៉ូ​តូ​មក​ដល់​នាង​ខាង​ស្រី​ ​។ ខ​ណៈ​មក​ដល់​មុខ​ផ្ទះ​ជួល​ដែល​នារី​ជា​សង្សារ​ជួល​ស្នា​ក់​ ​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​នោះ​ ​ក៏​ស្រាប់តែ​ត្រូវ​បង​ប្រុស​ ​និង​ឪពុក​មា​របស់​នាង​ ​ដែល​មិន​សូវ​ពេញ​ចិត្ត​បុរស​រង​គ្រោះ​ផង​នោះ​ ​បាន​ចេញ​មក​រារាំង​ហើយ​យក​ដុំ​ថ្ម​គប់​បុរស​រង​គ្រោះ​ ​ប​ណ្តា​ល​ឱ្យ​រង​របួស​ចំ​ចង្កា​រ​ ​និង​សៀត​ថ្កា​ខាង​ឆ្វេង​ ​។ ឃើញ​ដូច្នេះ​យាយ​របស់​នារី​រង​គ្រោះ​បាន​ចេញ​មក​ឃាត់​កុំ​ឱ្យ​វាយ​តប់​គ្នា​ ​ក៏​ប​ណ្តា​ល​ឱ្យ​រង​របួស​ដៃ​ផង​ដែរ​ ​។
ក្រោយ​ពេល​កើត​ហេតុ​ ​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មក​ពិ​និត្យ​កន្លែង​កើត​ហេតុ​ ​និង​បាន​សួរ​នាំ​ទើប​ដឹង​ថា​ ​ជា​រឿង​ទំនាស់​ក្នុង​គ្រួសារ​ ​ហើយ​សមត្ថ​កិច្ច​ក៏​បាន​ប្រាប់​ទៅ​បុរស​រង​គ្រោះ​ចាំ​មក​ដាក់​ពាក្យ​ប​ណ្តឹ​ង​នៅ​ព្រឹក​ស្អែក​ ​ក្នុង​នោះ​នារី​ជា​សង្សារ​ថា​ ​នាង​នឹង​សហ​ការ​ជាមួយ​បុរស​ជា​សង្សារ​ដោយ​មិន​ឱ្យ​រឿង​នេះ​បញ្ចប់​ដោយ​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ​ ​៕
___________
ប្រភពពីនគរវត្ត