លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើត នាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រកាសលាលែងពីតំណែង

11/27/2014 0 Comments A+ a-

(ភ្នំពេញ)៖ យោងតាមព័ត៌មាននៅលើ Facebook របស់លោកស្រី ហ៊ុន ស៊ីណាត នៅព្រឹកថ្ងៃនេះបានសរសេរថា លោកស្រីមិនអាចបញ្ចប់នូវការដោះស្រាយ ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយសាររងឥទ្ធិពលសម្ពាធ និងការប្រមាថពីលោកឧកញ៉ា លី យ៉ុងផាត់ ដូច្នេះលោកស្រីសុំឈប់ការងារ ពីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ព្រោះតែមិនអាចរកយុត្តិធម៌ ជូនប្រជាពលរដ្ឋបាន។ ទោះបីយ៉ាងណាពាក់ព័ន្ធនឹងការ ប្រកាសលាលែងពីតំណែង របស់លោកស្រីនេះ អង្គភាពយើងខ្ញុំមិនអាចទាក់ទង សុំការបំភ្លឺពីលោកស្រី ហ៊ុន ស៊ីណាត បាននៅឡើយទេ។ សូមជំរាបថា លោកស្រីគឺជាប្អូនស្រីបង្កើត របស់សម្តេតេជោ ហ៊ុន សែន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល