ទូកង​ក្តាមប្រៃ​មកពី​ខេត្ត​កំពង់ឆ្នាំង​ឈ្នះ​នៅ​ថ្ងៃ​ទី​បី​ទៀតហើយ​​

11/08/2014 0 Comments A+ a-

ទូកង​មានឈ្មោះ​ថា​ក្តាមប្រៃ​មកពី​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវបាន​អះអាងថា មាន​ការរារាំង​​សប្បុរសជនផ្តល់​អំណោយ​ទៅឲ្យ​កីឡាករ​អុំទូ​កនេះ ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះ​នៅ​ថ្ងៃ​ទី​បី​ជុំទីមួយ ដែល​មាន​ឱកាស​ទៅ​រក​ការប្រកួត​ផ្តាច់ព្រ័ត្រយក​ចំណាត់ថ្នាក់​លេខ​មួយ។​
តាម​ការប្រកាស​ព័ត៌មាន​របស់​គណៈកម្មាកា​រ​អុំទូក និង​សាក្សី​ជាច្រើន​បានឲ្យដឹងថា ទូកង​ក្តាមប្រៃ​មកពី​ខេត្ត​កំពង់ឆ្នាំង​នេះ ដែល​ចំណុះ​អ្នក​អុំ​ជាង​៧០​នាក់ ដែល​ស្ថិត​នៅលើ​ខ្សែ​ទឹក​ខាងក្រៅ បានឈ្នះ​លើ​គូ​ប្រកួត​មួយទៀតដែលមាន​ឈ្មោះ “​សំហេង​សែន​ជ័យ​បារមី​ព្រែកប្រា​” ត្រឹម​ប្រវែង​ជាង​ពីរ​ម៉ែត្រ​ពី​ក្បាល​ទូក​។ តាម​សេចក្តីរាយការណ៍​ឲ្យដឹងទៀតថា ទូកង​ក្តាមប្រៃ​រយៈពេល​បី​ថ្ងៃ​មក​នេះ​មិន​ដែល​ប្រកួត​ចាញ់​ម្តង​ឡើយ ហើយ​មិនតែប៉ុណ្ណោះ​មាន​សេចក្តីរាយការណ៍​ថា ទូកង​នេះ​ត្រូវ​បាន​ហាម​អ្នក​សប្បុរសជន​មួយចំនួន​យក​អំណោយ​ទៅឲ្យ ប៉ុន្តែ​មិន​អាច​មាន​ប្រភព​ផ្លូវការ​ពី​គណៈកម្មាការ​បុណ្យអុំទូក​ថា​ បណ្តាលមកពី​បញ្ហា​អ្វី​នោះទេ។​
​ទោះជា​យ៉ាងណា ​VOD​ មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​គណៈកម្មាការ​គ្រប់គ្រង​ទូក​ង​បាន​នៅឡើយ​ទេ ពី​មូលហេតុ​ដែល​រារាំង​ការផ្តល់​អំណោយ​ទូក​ក្តាមប្រៃ​នេះ។ តាម​ព័ត៌មាន​ឲ្យដឹងថា ទូកង​ក្តាមប្រៃ​នេះ​ដែល​ជា​របស់​សហគមន៍​ដីធ្លី​ខេត្ត​កំពង់ឆ្នាំង។​
​សូម​ជម្រាប​ថា ទូកង​ដែល​ចូល​មក​ប្រកួត​នៅ​ថ្ងៃនេះ​មាន​២៤៨​ទូក ហើយ​ក្នុងនោះ​ទូក​ដែល​មានឈ្មោះ​ថា​សែន​ជ័យ ឬក៏​តេជោ​សែន មាន​រហូតដល់​ទៅ​១៤៤​ទូក ស្មើ​៥៨​ភាគរយ។ ប្រសិនបើ​ទូក​ក្តាមប្រៃ​ឈ្នះ​នៅ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ មានន័យ​ថា​ទូក​ដែល​មិន​មាន​ឈ្មោះ​ទទួល​អំណោយ​ពី​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ និង​អ្នកមានអំណាច​គឺជា​លើក​ដំបូង បានឈ្នះ​ដោយ​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង៕
ប្រភពពី vodhotnews.com