តាម​ស្រឡាញ់​កូនក្រមុំ​មិនបាន ទាញ​កាំភ្លើង​បាញ់រះ របួស​ឪពុកម្តាយ​ទាំង​ព្រឹក​

11/18/2014 0 Comments A+ a-


Wat-17118
​ខេត្តមណ្ឌលគិរី ៖ ប្ដី​​ប្រ​ពន្ធ ២​​នាក់ រស់​នៅ​​ស្រុក​​អូ​រ​រាំង ខេត្ត​ម​ណ្ឌល​គិរី កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៥ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៤ ត្រូវ​​ជន​ស​ង្ស័យ​​បាញ់​ប្រ​ហារ ប​ណ្ដា​ល​​ឲ្យ​​រង​របួស យ៉ាង​ធ្ងន់​ធ្ងរ នៅ​​ចំ​ណុច​​ភូមិ​​ពូ​​រ៉ាង ឃុំ​​សែន​​ម​នោ​​រម្យ ស្រុក​​អូរ​​រាំង ខេត្ត​ម​ណ្ឌល​គិរីហើយ​បច្ចុប្បន្ន ជនរងគ្រោះ ត្រូវ​ក្រុមគ្រួសារ​ញាតិមិត្ត និង​សមត្ថកិច្ច​ប៉ូលិស ស្រុក​អូ​រាំង នាំយកមក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​
​ករណីនេះ បើតាម​ការសន្និដ្ឋាន​ប​ឋ​ម គឺជា​ការប៉ុនប៉ង​មនុស្សឃាត ផ្ដើមឡើង​ដោយ​ជនសង្ស័យ ជា​ជនបង្ក​លួច​ស្រឡាញ់ កូនស្រី​របស់​ជនរងគ្រោះ និង​មានការ​ប្រចណ្ឌ​ច្រើន ទើប​កើតរឿង​បែបនេះ​តែម្ដង​។ មុនពេល​កើតហេតុ  នៅផ្ទះ​ជនរងគ្រោះ ទាំង ២​នាក់ ប្ដី​ប្រពន្ធ មានកូន​ក្រមុំ ទំនងជា​ជនសង្ស័យ ដែលជា​ជនបង្ក​បាន​លួច​ស្រឡាញ់ ហើយ​នៅពេល ដែលមាន​ភ្ញៀវ ចូល​ផឹកស៊ី​ច្រើនពេក ជនសង្ស័យ ក៏​មានការ​ប្រចណ្ឌ​។ នៅ​ម៉ោង​ប្រមាណ​ជា ១១​យប់ ជនសង្ស័យ បាន​ទៅ​ស្រែកហៅ ឲ្យ​បើកទ្វារ តែ​អ្នកផ្ទះ​មិន​ព្រម​បើកទ្វារ​ឲ្យ ទើប​ជនសង្ស័យ បាញ់រះ​តែម្តង​។​
​ជនរងគ្រោះ ដែល​ត្រូវ​គ្រាប់កាំភ្លើង រួមមាន​ទី​១. ប្តី​មានឈ្មោះ អ៊ិត ថុល អាយុ ៥៤​ឆ្នាំ ត្រូវ​ភ្លៅ​ខាងស្តាំ និង​ប្រពន្ធ​ឈ្មោះ ជា គា អាយុ ៥២​ឆ្នាំ អ្នក​ទាំង ២ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ កំពុង​នាំយកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី​។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចឹ សុខ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​ជនជាតិ​ព្នង រស់នៅ​ភូមិ​កើតហេតុ ជាមួយគ្នា បាន​បាញ់រះ​ចំនួន ៩​គ្រាប់ ហើយ​ជនល្មើស ប្រើប្រាស់​កាំភ្លើង​ម៉ាក A K ៕

_________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ