មានបានប្រើ Facebook ”Say Thanks” ទៅកាន់មិត្តភ័ក្ដិរបស់អ្នកហើយឬនៅ?
Facebook បានចេញកម្មវិធីវីដេអូថ្មីឈ្មោះថា ”Say Thanks” ដើម្បីឲ្យអ្នកនិយាយអរគុណចំពោះមិត្តភ័ក្ដិ ក្រុមគ្រួសារសម្រាប់មិត្តភាពដែលបានសាងជាមួយគ្នានាពេលកន្លងមក។ ស្រដៀងនឹងកម្មវិធី “Look Back” ដែល Facebook បានដាក់ឲ្យប្រើប្រាស់នៅឆ្នាំមុន កម្មវិធីថ្មីអាចឲ្យអ្នកជ្រើសរើសយក Theme វីដេអូផ្សេងៗគ្នាដូចជា “old friends”, “friends”, “complicated” ឬ “family” ខណៈដែល Theme នីមួយៗមានតន្ត្រី និងសារបរិយាយពីអារម្មណ៍ផ្សេងៗគ្នា។
ខុសពី “look back” កម្មវិធីថ្មីនេះអាចឲ្យអ្នកជ្រើសរើសរូបថតដែលចង់បញ្ចូលក្នុងវីដេអូ និងអាចបង្កើតសម្រាប់មិត្តភ័ក្ដិច្រើននាក់បាន។ ក្រោយពេលបង្កើតហើយ អ្នកអាច Share នៅលើ Timeline របស់ខ្លួនដោយមានឈ្មោះមិត្តភ័ក្ដិដែលអ្នកចង់និយាយអរគុណនោះ Tag ស្រាប់តែម្ដង។
កម្មវិធីនេះចេញមួយសប្តាហ៍មកហើយ តែមិនទាន់មានអ្នកដឹងទូលាយនៅឡើយ។ បើមិនទាន់បានសាកល្បងទេ អាចចុចត្រង់នេះដើម្បីបង្កើតវីដេអូ Greeting នេះបាន!
វីដេអូ Say Thanks៖