​រថយន្ដ​កុងតឺន័រ​ផែស្ងួត​តិច​ស្រ៊ុ​ន​បុក​លោកតា​ជិះ​កង់​ស្លាប់​

11/23/2014 0 Comments A+ a-

ខេត្ដស្វាយរៀង​ ៖​ រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​នឹង​លោក​ តា​ជិះ​កង់​ដែរ​ ហើយ​រថយន្ដ​ក៏​បុក​ពីក្រោយ​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ព្រែក​ទប់​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ជ្រំ​។​
​មន្ដ្រី​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បានឱ្យ​ ដឹង​ថា​ លោកតា​ដែល​ជិះ​កង់​ត្រូវ​រថយន្ដ​ បុក​ឈ្មោះ​ម៉ៅ​ ហ៊ា​ ជន្មាយុ​៩៦​ឆ្នាំ​ រស់​នៅ​ភូមិ​ត្របែក​ប្រហោង​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​ ហើយ​រថយន្ដ​បាន​បើក​ បុក​ពីក្រោយ​បណ្ដាល​ឱ្យ​គាត់​ស្លាប់​នៅ​ទី​ កើតហេតុ​។​ ចំណែក​អ្នកបើកបរ​រថយន្ដ​ មិន​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ អាស្រ័យ​ ដោយ​ក្រោយ​កើតហេតុ​ ជន​នោះ​បាន​ បើកទ្វារ​រថយន្ដ​គេចខ្លួន​ផង​ដែរ​។​
​ប្រភព​ព័ត៌មាន​ពី​សាក្ស​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​លោកតា​ជិះ​ កង់​តាម​ផ្លូវជាតិ​លេខ​១​តែ​ម្នាក់ឯង​ដើម្បី​ ត្រឡប់​ទៅ​ផ្ទះ​ស​ម្បែ​រវិ​ញ​ គឺ​ជាត់​ជិះ​ពី​ ទិស​ខាង​កើតមក​លិច​ស្រប​ពេល​នោះ​ ស្រាប់តែ​មាន​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣A-១៦៦៩​ ជា​រថយន្ដ​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុ​ន​ បើកបរ​ស្រប​ទិស​ដៅ​ភ្លាម​នោះ​ក៏​បុក​ លោកតា​ពីក្រោយ​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង ​។​ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ អ្នក​បើក​រថយន្ដ​បាន​បង្អង់​ល្បឿន​ឈប់​ចត​រួច​គេច​ខ្លួន​បាត់​។​
​អ្នកស្រុក​ដែល​បានឃើញ​ហេតុការណ៍​ ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​និង​ប្រាប់​ដល់​ក្រុម​ គ្រួសារ​សព​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ តាម​លំ​អាន​ទំនៀមទម្លាប់​ខ្មែរ​ ៕