ឌីជេ ឡាយអ៊ិន ដៀលភរិយាថា ជាស្រីកញ្ជើរធ្លុះ និងផិតក្បត់ ខណៈទទូចចង់ជួបមុខកូនៗ

11/14/2014 0 Comments A+ a-

ភ្នំពេញ៖ នេះជាលើកទី២ហើយ ដែលពិធីករ លោក ឡាយអ៊ិន បានរំលេច សារក្រៀមក្រំ រៀបរាប់ពីក្តីឈឺចាប់ពេលដែល ត្រូវព្រាត់ប្រាសកូនៗ ជាទីស្រលាញ់ ចេញពីដើមទ្រូង ដោយមិនដឹងថា កូនរស់នៅទីណា បាត់ទៅអស់រយៈពេល ជាច្រើនខែមកហើយ។ នៅក្នុងនោះ ឌីជេរូបនេះ ក៏បានបង្ហោះ សារថ្មីមួយទៀត ដោយទទូចឲ្យភរិយាយល់ចិត្តលោក និងនាំកូនមកជួបលោកផង ព្រោះថា ដើមទ្រូងលោកនៅពេលនេះ ស្ទើរតែប្រះបែក ទៅហើយ ។
ពាក្យចាស់លោកធ្លាប់ពោលថា “កូនប្រុសស៊ូស្រក់ឈាម មិនស្រក់ទេទឹកភ្នែក” ព្រោះថា ការសម្រក់ទឹកភ្នែករបស់កូនប្រុស បានសរបញ្ជាក់ ពីភាពទន់ខ្សោយ ដូចជាមនុស្សស្រីមិនសម ជាបុរសនោះទេ ។ តែដោយឡែក ឌីជេ ឡាយអ៊ិន វិញ បែរជាមិនខ្វល់ ចំពោះការលើកឡើងនោះឡើយ ដោយលោកបានបង្ហោះ សារខ្លីមួយ រៀបរាប់ពីទឹកចិត្ត ដែលឈឺចាប់លាយឡំ ជាមួយរូបថត ដែលលោកអង្គុយនៅផ្ទះចាស់ ហើយសម្រក់ទឹកភ្នែក មិនខ្វល់ ការសំឡឹងមើលពីកែវភ្នែក រាប់រយគូ របស់អ្នកជិតខាងឡើយ ។
តាមរយៈការឈឺចាប់នោះ លោក ឡាយអ៊ិន បានរៀបរាប់ឲ្យដឹងថា " ថ្ងៃនេះពិបាកចិត្តណាស់ ត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានជួបភរិយា នៅតុលាការ កាលព្រឹកថ្ងៃទី ១២.១១.២០១៤ វេលា ៨៖០០នាទីព្រឹក មកទាំងអស់ក្តីអាល័យ សូម្បីប៉ុនស្រមោច ក៏គ្មានដែរ សំរាប់ភរិយាកញ្ជើរធ្លុះ និងផិតក្បត់ម្នាក់នេះ។ ក៏សោកស្តាយនូវកំលាំងកាយ កំលាំងចិត្ត ខិតខំធ្វើការរកលុយ មកឲ្យច្រាស់ច្រំ និងកំលាំងមកបំរើស្រី.......៤,៥ឆ្នាំ កន្លងមកបំរើថា អស់សាច់តែម្តង……..” ។
លោកបានបន្តទៀតថា "គេមិនឲ្យខ្ញុំជួបកូនៗទេ សូមមេត្តាខ្ញុំផង បន្តទៅនេះ សូមប្រជាជនតុលាការ ស្តាប់ការតវ៉ាគ្នា និងសំណើរស្នើសុំជួបកូននេះផងចុះ ព្រោះថាតាំងពីភរិយាលោក ចាកចេញយកកូនទៅ លោកមិនដែល បានជួបបីកូនម្តងណាឡើយ ។ សម្រាប់ទឹកចិត្តឪពុកពិត ជាឈឺចាប់ខ្លាំងណាស់ នៅពេលនេះដោយសារ តែត្រូវព្រាត់កូនជាទីស្រលាញ់ទាំង៣ ចេញពីដើមទ្រូង" ។
បើទោះជាតារារូបនេះ បានសរសេររៀបរាប់ ពីការឈឺចាប់ចេញពី ក្រអៅបេះដូង យ៉ាងណាក្តី តែលោកមិនបានបញ្ជាក់ច្បាស់ទេថា ការឡើងទៅតុលាការ ជួបមុខភរិយា ជាលើកទី២នោះ លទ្ធផលយ៉ាងណាឡើយ ដោយលោកគ្រាន់តែពោលពាក្យយ៉ាងខ្លីថា “ពិបាកចិត្ត និងលែងអាល័យ ភរិយាទៀតហើយ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល