BlackBerry Passport ពណ៌ក្រហម និងស បានអនុញ្ញាតឲ្យធ្វើកុម្មង់ទិញ ហើយដាក់លក់នៅថ្ងៃទី២៨ វិច្ឆិកា
សម្រាប់អតិជននៅតាមតំបន់អាមេរិចខាងជើង ដែលមានចំណាប់អារម្មណ៍លើ BlackBerry Passportម៉ូដែលពណ៌ក្រហម និងពណ៌ស អាចធ្វើការកុម្មង់ទិញបានហើយ ចាប់ពីពេលនេះ តាមរយះគេហទំព័រShopBlackBerry.com ឬ Amazon.com (សម្រាប់អ្នករស់នៅអាមេរិច)។ ចំណែកពេលវលាក្នុងការ ប្រគល់ទំនិញ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។
បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ម៉ូដែល Passport ពណ៌ក្រហម នឹងផលិតមានបរិមាណ កំណត់ ដូច្នេះបើសិនជាប្រិយមិត្តណាចង់បាន គឺត្រូវតែប្រញាប់រួសរាន់ទិញ ឲ្យបានមុនគេ។ ប្រភពក៏ បានឲ្យដឹងថា គោលដៅនៃការបង្ហាញដាក់លក់ម៉ូដែលពណ៌ក្រហម និងសរបស់ Passport គឺដើម្បី ជួយបង្កើនប្រាក់ចំណូល នៃការលក់ផលិត នៅក្នុងឱកាសបុណ្យចុងឆ្នាំនេះ។
ក្នុងរយះពេលពីរបីសប្តាហ៍ខាងមុខនេះ BlackBerry នឹងបន្តដាក់លក់ Passport ពណ៌ក្រហម និងស នៅលើបណ្តាទីផ្សារមួយចំនួនផ្សេងទៀត៕
ប្រែសម្រួល៖ សិលា
ប្រភព៖ BlackBerry Blog, Tinhte
ប្រភព៖ BlackBerry Blog, Tinhte