AT&T ចំណាយ ១,៧ពាន់លានដុល្លារ ទិញក្រុមហ៊ុន Wireless ធំលំដាប់ទី៣នៅម៉ិកសិក
Reuters៖ ក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរស័ព្ទធំរបស់អាម៉េរិក AT&T បានយល់ព្រមចំណាយលុយ ១,៧ពាន់លានដុល្លារ ក្នុងការទិញយកក្រុមហ៊ុន Wireless ធំលំដាប់ទី៣របស់ប្រទេសម៉ិកសិក ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា AT&T យល់ព្រមចំណាយ ១,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញក្រុមហ៊ុន Iusacell ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless ធំលំដាប់ទី៣ ហើយគោលបំណងនៃការទិញនេះគឺ AT&T ចង់ពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ ។
លោក John Stephens ប្រធានហិរញ្ញវត្ថុរបស់ AT&T បានថ្លែងឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែចង់ពង្រីកខ្លួន ឲ្យក្លាយជាក្រុមហ៊ុនលំដាប់ទី២នៅតំបន់អាមេរិកឡាទីន ៕