Windows ជំនាន់ថ្មីគឺ Windows 10 មិនមែនWindows 9 ទេ
Microsoft បានប្រកាសWindows
ជំនាន់ថ្មីជាផ្លូវការហើយកាលពីម្សិលមិញ តែឈ្មោះមិនមែន
Windows 9 ដូចដែលគេទស្សន៍ទាយនោះទេគឺឡើងដល់ Windows 10
ទៅវិញ។
Windows 10 នេះជាកំណែប្រែ Technical Previewសម្រាប់អ្នកបង្កើតកម្មវិធីប៉ុណ្ណោះ។ ទោះជាយ៉ាងណាទាល់តែពាក់កណ្ដាលឆ្នាំ ២០១៥ទើប Microsoft ចេញVersion ផ្លូវការ Windows 10 សម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ Windows 10 នេះបានផ្លាស់ប្ដូរ User Interface ថ្មី ហើយ Start Menu (មានកន្លែងសម្រាប់ស្វែងរកកម្មវិធីផ្សេងៗ) ដែលមិនធ្លាប់មានក្នុងWindows 8 គឺត្រូវបានដាក់លើWindows ជំនាន់ក្រោយនេះដោយមាន Live Tile ជាច្រើនផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
លើសពីនេះនៅមានមុខងារពិសេសជាច្រើន (ដូចគ្នានឹងព័ត៌មានដែល
Sabay បានចុះផ្សាយកន្លងមក) ដូចជា Multi-Desktop , Notification
Center……) រីឯ Cortana ក៏បានដាក់ឲ្យប្រើប្រាស់លើ Desktop ផងដែរ។
ចង់ដឹងថាមុខងារនៅក្នុងWindows 10
ពិសេសយ៉ាងម៉េចខ្លះទស្សនាវីដេអូខាងក្រោមដែលណែនាំដោយលោក Joe
Belfiore៖
ចំពោះព័ត៌មានទាក់ទងនឹងលក្ខណៈលម្អិតរបស់ Windows 10 Sabay នឹងផ្ដល់ជូនជាបន្តទៀត៕
Windows 10 នេះជាកំណែប្រែ Technical Previewសម្រាប់អ្នកបង្កើតកម្មវិធីប៉ុណ្ណោះ។ ទោះជាយ៉ាងណាទាល់តែពាក់កណ្ដាលឆ្នាំ ២០១៥ទើប Microsoft ចេញVersion ផ្លូវការ Windows 10 សម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ Windows 10 នេះបានផ្លាស់ប្ដូរ User Interface ថ្មី ហើយ Start Menu (មានកន្លែងសម្រាប់ស្វែងរកកម្មវិធីផ្សេងៗ) ដែលមិនធ្លាប់មានក្នុងWindows 8 គឺត្រូវបានដាក់លើWindows ជំនាន់ក្រោយនេះដោយមាន Live Tile ជាច្រើនផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ចំពោះព័ត៌មានទាក់ទងនឹងលក្ខណៈលម្អិតរបស់ Windows 10 Sabay នឹងផ្ដល់ជូនជាបន្តទៀត៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ blogs.windows
ប្រភព៖ blogs.windows