Muse ​ឧបករណ៍​បំបាត់​ស្ត្រេស​​

10/23/2014 0 Comments A+ a-

បាត់បង់​ការ​ផ្ដោត​អារម្មណ៍ ​និង​ធុញថប់​នឹង​ការងារ​មែន​ទេ? ​​បើ​អីចឹង​ ឧបករណ៍​បំបាត់​ស្ត្រេស​ Muse ​អាច​ជួយ​អ្នក​បាន។ ​Muse ​ជា​ឧបករណ៍​ពាក់​លើ​ក្បាល​ស្រដៀង​នឹង​កាស​ដែរ ​ដែល​ច្របាច់​បញ្ចូល​បច្ចេកវិទ្យា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ខួរក្បាល​អ្នក​​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើងវិញ។
​​​​​
ឧបករណ៍​នេះ​​គឺ​វាស់​រលក​សញ្ញា​អគ្គិសនី​ដែល​បញ្ជូន​ពី​ខួរក្បាល​តាម​រយៈ Sensor ​ចំនួន ៧ ​ចំ​កណ្ដាល ៣ ​(បង្កើត​សកម្មភាព​មូលដ្ឋាន​របស់​ខួរក្បាល) ​២ ​នៅ​ក្រោយ​ត្រចៀក ​និង​២ ​ទៀត​នៅ​ចំហៀង។ ​​​Sensor ​ទាំង​អស់​មាន​តួនាទី​ប្រមូលផ្ដុំ​ទិន្នន័យ​ខួរក្បាល ​និង​ផ្ដល់​ដំណោះស្រាយ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​ប្រសើរ​ឡើង​វិញ​បាន។
​​Muse1

ពេល​អ្នក​ស្ត្រេស​ខ្លាំង​មិន​ថា ​ក្នុង​បន្ទប់​ការងារ​ ឬ​កន្លែង​ណា​ទេ អ្វី​ដែល​អ្នក​ត្រូវ​ការ​​គឺ​ Muse, ​​Smartphone ​ឬ​ Tablet ​និង​ពេល​វេលា​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ​​ក្រោយ​មក​អ្នក​គ្រាន់​តែ​ពាក់​ Muse ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​លើ​ក្បាល​នឹង​ភ្ជាប់​វា​ជាមួយ​ App ​Muse នៅ​លើ​ Smartphone ​នោះ​វា​នឹង​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​របស់​អ្នក​បាន​ប្រសើរ​​​តាម​វេលា​ច្រើន​ ឬ​តិច​ដែល​អ្នក​ប្រើ​វា។ ​ក្រោយ​ប្រើ​ហើយ​ វា​ក៏​បង្ហាញ​លទ្ធផល​​ឲ្យ​អ្នក​ដឹង​វិញ​ថា ​ខួរក្បាល​របស់​អ្នក​ធូរស្រាល​បាន​ប៉ុណ្ណា។ ​

វា​ត្រូវ​បាន​ដាក់​លក់​លើ​គេហទំព័រ ​Choosemuse.com ​ដែល​មាន​តម្លៃ​ ២៩៩ ​ដុល្លារ​ និង​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ ស​ និង​ខ្មៅ។ ​
 MuseHeadband2

វីដេអូ​ចំណាប់អារម្មណ៍​អ្នក​ប្រើប្រាស់​ Muse៖



ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​mashable