Mourinho នៅតែផ្គុំមហិច្ឆិតារបស់ខ្លួនញញឹមដាក់ ការប្រកួតដដែល ខណៈក្រុមបាត់បង់កីឡករចាំទីល្បីឈ្មោះម្នាក់
ព័ត៌មានកីឡា៖ វត្ដមាន Chelsea ជ្រៀតចូលក្នុងរដូវកាល Premier League ពិតជាមិនអន់មែន ជាការពិតតួលេខរបស់ក្រុមស្ថិតនៅលំដាប់ខ្ពស់ ដែលធ្វើឲ្យលោក Mourinho កាន់តែមានក្ដីសង្ឃឹមខ្លាំងឡើងលើក្រុម។
ក្រុម Chelsea មួយរយៈនេះបានកាច់បំបាក់ដៃគូរខ្លាំងៗជាច្រើន តួយ៉ាងដូចជា Asenal ជាដើម ប៉ុន្ដែ ស្របពេលដែល ក្រុមទទួលជ័យជំនះ Chelsea ក៏ត្រូវបាត់បង់កីឡាកររបស់ខ្លួនម្នាក់ដែរ គឺ Thibaut Courto ជាកីឡាករកំពស់យក្ស ១.៩៩ ក្នុងមុខតំណែងអ្នកចំទី ។ ការឈឺចាប់របស់ Thibaut Courto ដោយបាត់បង់ការប្រកួត ហើយខ្លួនក៏ត្រូវមានរបួសទៀតនោះ លោក Mourinho ប្រធានក្រុម មើលទៅដូចជាមិនភាពតក់ស្លុតអ្វីទាល់តែសោះ ទាំងគ្រប់យ៉ាងក្នុងការប្រកួតនៅ Premier League នេះ ពោលគឺគាត់បានស្រែកប្រាប់យ៉ាងក្ដែងៗថា បើត្រឹមតែការបាត់បង់ កីឡាករម្នាក់ គឺមិនមានអ្វីត្រូវគម្រាមកំហែងដល់ក្រុមខ្លាំងរបស់គាត់ឡើយហើយក្រុម Chelsea ថ្មីៗនេះ ក៏បានឡើងដល់លំដាប់ថ្នាក់ខ្ពស់ លើស Manchester City ៥ ពិន្ទុ ។ សម្រាប់សមត្ថភាពដ៏អស្ចារ្យបែបនេះ ក្រុមរបស់គាត់ អាចនិយាយបានថា គឺជាក្រុមដែលមិនចេះបរាជ័យ ក្នុងរដូវកាលនេះ។
កីឡាករ Petr Cech និងចូលខ្លួនប្រកួតបន្ដតំណែង ពីកីឡាករ Thibaut Courto ហើយក៏ជាកីឡាករដែលប្រធានក្រុមបានឧទ្ទេសនាម ថាមានបទពិសោធន៍មិនធម្មតាដែរ។ ពីព្រោះខណៈពេលប្រធានក្រុម បានជ្រើសតាំង Petr Cech ចូលក្រុម គ្រប់រួបភាពកីឡាករទាំងអស់នៅតែមានស្មារតីប្រសើរដ៏ដែល ដោយហេតុកីឡាករម្នាក់នេះ ពួកគេសុទ្ធតែធ្លាប់ស្គាល់សមត្ថភាពអស់ហើយ។