Michelle ​Obama ​ស្ត្រី​ទី​១​​អាមេរិក​ ​ពិត​​ជា​​​មក​ស្រុក​​ខ្មែរ​​​ ក្នុង​ពេល​ឆាប់​ៗ​នេះ​​មែន​ទេ?​

10/01/2014 0 Comments A+ a-

ក្រោយ​ពី​មាន​​ការ​​លើក​ឡើង​​​ពី​មជ្ឈដ្ឋាន​​នានា​ ទាក់​ទង​នឹង​​ដំណើរ​ទស្សនៈ​កិច្ច​ របស់​​ស្ត្រី​ទី​​១​​​សហរដ្ឋអាមេរិក ​​​លោក​ស្រី Michelle Obama ​​មក​កាន់​​កម្ពុជា ​ថ្ងៃ​នេះ​​​ពាក្យ​ចចាមអារ៉ាម​​ថ្មី​នេះ​កាន់​សុះសាយ​​ខ្លាំង​ឡើង​ បន្ទាប់​ពី​លោក​​ ហ៊ុយ​ វណ្ណៈ អគ្គនាយក​ទូរទស្សន៍​ CNC ​បាន​សរសេរ​នៅ​លើ​បណ្តេញ​សង្គម​ Facebook កាល​ពី​ព្រឹក​មិញ​​​។

ឯកឧត្តម​ កុយ​ គួង​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ ​ការណ៍​អន្តរជាតិ ​ទទួល​ស្គាល់​ថា​ ​កន្លង​មក​លោក​ធ្លាប់​​ទទួល​បាន​​ដំណឹង​ជុំវិញ​​ដំណើរ​ទស្សនៈ​​កិច្ច​​របស់​លោក​ស្រី​ Michelle Obama ​​ នេះ​ដែរ​​។ ប៉ុន្តែ​​មិន​​​បាន​ដឹង​​​​​ពេល​វេលា​ច្បាស់​លាស់​ថា មក​នៅ​ពេល​​ណា​នោះ​​ទេ​​។ “​ខ្ញុំ​គ្រាន់​តែ​​ឭ​ថា​ម៉ោ​ៗ តែ​មិន​បានដឹង​ថា​ ម៉ោ​នៅ​ពេល​ណា​ទេ​”។

លោក ហ៊ុយ​ វណ្ណៈ អគ្គនាយក​ទូរទស្សន៍​ CNC បាន​សរសេរ​​នៅ​​បណ្តេញ​​សង្គម​​កាល​​ពី​ព្រឹក​មិញ​​ថា ភរិយា​ប្រធានាធិបតី​អាមេរិក​​គឺ ​លោកស្រី ​Michelle Obama ​អាច​នឹង​មក​ទស្សនកិច្ច​ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ​ក្នុង​វេលា​សម​ស្រប​ ក្នុង​ពេល​អនាគត​ឆាប់​នេះ​​។ ​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ឲ្យ​ ​លោក​ស្រី ​Michelle ​នឹង​មក​ដល់​កម្ពុជា​​នៅ​សបា្តហ៍​ក្រោយ​ ដើម្បី​សិក្សា​ពី​ទី​កន្លែង​ទស្សនកិច្ច​ ​និង​រៀប​ចំ​ការងារ​ទំនាក់​ទំនង​ដទៃ​ទៀត។

US-POLITICS-EDUCATION

​គោល​ដៅ​នៃ​ដំណើរ​ទស្សនកិច្ច​​​របស់​លោកស្រី​ Michelle Obama​ គឺ​រាជ​ធានី​ភ្នំពេញ​ និង​អង្គរ​វត្ត។  ភរិយា​ប្រធានាធិបតី​អាមេរិក​ដំបូង​ ដែល​បាន​មក​កម្ពុជា​ ​ក្នុង​ឆ្នាំ​១៩៦៧ ​គឺ​ លោក​ស្រី ​Jacqueline Kennedy ​ ហើយ​ទទួល​បដិសណ្ឋាកិច្ច​យ៉ាង​កក់​ក្តៅ ​ដោយ​ព្រះអង្គម្ចាស់​ សីហនុ។ នេះ​បើ​តាម​​លោក​ ហ៊ុយ វណ្ណៈ​ ដែល​​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម៕


អត្ថបទ៖មៃ សុខលីម
រូបភាព​៖ AFP