ស៊ន សៀវម៉ី ជិះសុទ្ធតែ Lexus 330 !!!
ម្ចាស់មេដាយមាសទ្វីបអាស៊ី ស៊ន សៀវម៉ី បានបង្ហាញខ្លួនជាមួយរថយន្តថ្មីម៉ាក Lexus 330 ហើយកាន់តែពិសេសនោះគឺ អនាគតបងថ្លៃជាជើងខ្លាំងក្នុងពិភពកីឡាប្រដាល់ វ៉ន វីវ៉ា ជាអ្នកបើកបរឱ្យផ្ទាល់តែម្ដង។
ទិដ្ឋភាពនេះត្រូវបានអ្នកសារព័ត៌មានជាតិជាច្រើនឃើញផ្ទាល់ភ្នែក ពេលនាងធ្វើដំណើរទៅចុះកិច្ចព្រមព្រៀងធ្វើជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard កាលពីល្ងាចថ្ងៃទី ២២ តុលា ម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
