មេបញ្ជាការ​ក្រុម​ចម្រុះ​ស្វែងរក​វិធានការ​ដើម្បី​បញ្ឈប់​ការ​រុលចូល​ទៅ​មុខ​របស់​IS

10/16/2014 0 Comments A+ a-

ក្រុងវ៉ាស៊ីនតោនៈ ក្រុម​មេបញ្ជាការ​យោធា​មកពី​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង​រដ្ឋ​អ៊ិស្លាម នឹង​ជួប​គ្នា​នៅក្នុង​ក្រុង​វ៉ាស៊ីនតោន​ពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​បញ្ឈប់​ការ​រុលចូល​ឥត​ឈប់ឈរ​របស់​ក្រុម​ជីហាដ​និយម​នៅក្នុង អ៊ីរ៉ាក់​និង​ស៊ីរី​។
សេតវិមាន បាន​និយាយ​ថា ទំនុកចិត្ត​ខ្ពស់ ដែល​ក្នុង​នោះ មាន​នាយអគ្គសេនាធិការ​ជាតិ​មកពី​ប្រទេស​ចំនួន​២២​នឹង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​នៅ​មូលដ្ឋាន​ទ័ពអាកាស​Andrews ក្រៅ​រដ្ឋធានី​អាមេរិក​។
20141015_19a
រូបភាព​ពី​ធ្វីធើរ IS បង្ហាញ​យុទ្ធជន​រដ្ឋ​អ៊ិស្លាម តម្រង់​កាំភ្លើង​ពី​តំបន់​ខ្ពង់រាប Mishtenur ខាង​ត្បូង​ក្រុង​កូបានេ ពី​ថ្ងៃ​ទី​១០ ខែ​តុលា។ AFP
បណ្តា​ប្រទេស​នឹង​មាន​វត្តមាន ដូចជាៈ អូស្រ្តាលី បារ៉ែន បែលហ្ស៊ិក អង់គ្លេស កាណាដា ដាណឺម៉ាក អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អ៊ីតាលី ហ្ស៊កដានី គូវែត លីបង់ ហូឡង់ នូវែលសេឡង់ កាតា អារ៉ាប៊ីសាអ៊ូឌីត តួកគី អេស្ប៉ាញ អារ៉ាប់រួម និង​អាមេរិក​។
អ្នក​នាំពាក្យ​នៃ​ក្រុម​ប្រមុខ​នៃ​សេនាធិការ​ចម្រុះ លោក​វរសេនីយ៍ឯក Ed Thomas បាន និយាយ​ថា ក្រុម​ឧត្តមសេនីយ៍ ទាំងអស់​នោះ នឹង​«​ពិភាក្សា​អំពី​ទស្សនវិស័យ​ជុំវិញ​ឧបសគ្គ​និង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ក្រុម​ISIL និង​មធ្យោបាយ​ល្អ​ជាង​នេះ។
នេះ​ជា​លើក​ទី​១​ដែល​ក្រុម​យោធា​ជាន់ខ្ពស់​មកពី​ប្រទេស​នានា​បាន​ចូលរួម​ចាប់​តាំងពី​ក្រុម​នេះ ដែល​បាន​កើតឡើង​ដែល​ពេល បច្ចុប្បន្ន​នេះ​មាន​ប្រហែល​៦០ ប្រទេស ត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​ខែ​កញ្ញា។
ប៉ុន្តែ​ក្រុម​មន្រ្តី​អាមេរិក បាន នៅ​ស្ងៀម​ចំពោះ​អ្វី​ដែល​ត្រូវ​រំពឹង​នឹង​កើតឡើង​យ៉ាង​ច្បាស់​និង​បាន​និយាយ​ថា សេចក្តី​ជូនដំណឹង​អំពី​យុទ្ធសាស្រ្ត​សំខាន់​នឹង​មិន​ទំនង​កើតឡើង​ឡើយ​។
មន្រ្តី​ការបរទេស​មួយ​រូប​បាន និយាយ​ថា​៖​«​ទាំងនេះ គឺជា​ក្រុម​មេដឹកនាំ​យោធា មិនមែន​អ្នក​នយោបាយ​ទេ ដូច្នេះ​គ្មាន​នរណា ម្នាក់​គួរ​កុំ​រំពឹង​ទុក​ថា សេចក្តី​ជូនដំណឹង​ព័ត៌មាន​នឹង​កើត​ចេញ​ពី សន្និសីទ​នេះ​ឡើយ​»។
«ការ​ជួបជុំ​គ្នា​នេះ ជា​ឱកាស មួយ​អាច​ជួប​គ្នា​ដោយ​ផ្ទាល់​និង​ពិភាក្សា​អំពី​ទស្សន​វិស័យ ឧបសគ្គ​ជាច្រើន មធ្យោបាយ​ល្អ​ជាង​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​ក្រុម​ISIL។
ដៃគូ​ខ្លះ ដូចជា​បារាំង កំពុង​ជំរុញ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​។
អ្នក​នាំពាក្យ​បារាំង​លោក​វរសេនីយឯក Gilles Jaron បាន និយាយ​ថា​ក្រុង​ប៉ារីស​ចង់​«​ឈាន ដល់​កិច្ចព្រមព្រៀង​មួយ​ស្តីអំពី​បញ្ហា​នយោបាយ​ជា​គន្លឹះ​និង​«​ចូលរួម​ក្នុង​ការ​បង្កើត​ផែនការ​សកម្មភាព​រួមគ្នា​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​នៅក្នុង​តំបន់​»។
ការ​ពិភាក្សា​ការ​បង្កើត​តំបន់​គ្មាន​យោធា​មួយ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​គំនិត​មួយ​នៅក្នុង​ចំណោម​គំនិត​ស្តីអំពី​ការ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​តាម​ព្រំដែន​តួកគី និង​ស៊ីរី ដែល​សមាជិក​នៃ​ក្រុម​ចម្រុះ មិន​យល់ស្រប ប៉ុន្តែ​បារាំង​និង​តួកគី​គាំទ្រ​គំនិត​ដែល​ចង់​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន យោធា​នេះ​៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍