HTC ​បញ្ចេញ​​ HTC Desire Eye ​និង​ ​កាមេរ៉ា​​បំពង់​​ថ្មី​​​ថត​រូប​ត្រជាក់​ភ្នែក

10/09/2014 0 Comments A+ a-

HTC ​ត្រូវ​បាន​គេ​ស្គាល់​ជា​ជា​ក្រុមហ៊ុន​ផលិត​ Smartphone ​ដ៏​ល្បី​របស់​តៃវ៉ាន់ ​​តែ​ពេល​នេះ​ ក្រុមហ៊ុន​នេះ​ចង់​បង្វែរ​​មក​ចាប់​ទីផ្សារ​កាមេរ៉ា​មួយ​ទៀត​តាម​រយៈ​ការ​ បញ្ចេញ​កាមេរ៉ា​​ទំនើប​ថ្មី​រាង​ជា​បំពង់​ដែល​មាន​ឈ្មោះ​ថា ​RE។

កាមេរ៉ា​ដ៏​ប្លែក​នេះ​​​មាន​ទំហំ 16MP ​​​​និង​​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 1080p HD។ ​វា​មាន​ len ​ទំហំ ១៤៦ ដឺក្រេ​ Wide-angle ​​ដែល​អាច​ចាប់​យក​រូបភាព​ Standalone, ​Slow-motion ​និង​ Time-lapse ​បាន​ទៀត​ផង។ ​​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ Remote Viewfinder ​ដែល​អាច​ឲ្យ​អ្នក​ភ្ជាប់​នឹង​ទូរសព្ទ​ថត​រូប​បាន​យ៉ាង​ងាយស្រួល។

 camera-_u5kk

App ​សម្រាប់​ RE គឺ​មាន​នៅ​លើ​ iOS ​និង​ Android ​​ដែល​អាច​​ឲ្យ​អ្នក​រក្សា​រូបភាព ​និង​វីដេអូ​ដែល​ថត​បាន​ទាំង​​អស់​ទៅ​ក្នុង​ទូរសព្ទ ​ឬ​ Cloud។ ​នៅ​ពេល​ខាងមុខ​ ក្រុមហ៊ុន​ HTC ​នឹង​​បន្ត​បំពាក់​កម្មវិធី real-time video streaming ​​ទៅ​ក្នុង​ Youtube ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​​ចែក​រំលែក​ដែល​ពួកគេ​​កំពុង​ធ្វើ​ដោយ​ ផ្ទាល់។ ​​RE ​មាន​ប៊ូតុង​មួយ​សម្រាប់​ចុច​ថត​រូបភាព ​ហើយ​បើ​ចុច​​ឲ្យ​យូរ​វា​នឹង​ថត​ជា​វីដេអូ។

 htc-camera-_u5ki

ចំពោះ​តម្លៃ ​​​គឺ​មិន​ទាន់​ដឹង​ប៉ុន្មាន​ឲ្យ​ជាក់លាក់​នោះ​ទេ ​ព្រោះ​វា​អាច​​​ខុស​គ្នា​ទៅ​តាម​​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​សិទ្ធិ​ចែកចាយ​ បន្ត​ផ្សេងៗ​គ្នា។

​​ដំណាល​គ្នា​នោះ ​​HTC ​ក៏​បាន​បញ្ចេញ​ Smartphone ​កូនពៅ​នៃ​ស៊េរី Desire គឺ​ HTC Desire Eye។ ​វា​​មាន​អេក្រង់​ទំហំ ៥,២ អ៊ីញ​ Full HD display, ​សម្បក​មិន​ជ្រាប​ទឹក, ​ប្រើ​ Precessor ​ប្រភេទ​ Qualcomm Snapdragon 801 និង​ប្រព័ន្ធ​ 4G , ​កាមេរ៉ា​មុខ​ក្រោយ​ទំហំ 13MP, ថាមពល​ថ្ម​ 2400 mAh, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android HTC Sense UI ​​និង​មាន​ Memory ​ម៉ាស៊ីន​ទំហំ​ ១៦ GB ​ហើយ​អាច​បន្ថែម​ MicroSD ​បាន​ដល់​ 128 ​GB ​ទៀត​ផង។

 1412785947710_wps_145_HTC2_PNG

ចំពោះ​តម្លៃ​ ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ។ ​ចាំ​មើល៍​ តើ​ Smartphone ​និង​កាមេរ៉ា​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​ជួយ​លើក​ប្រជាប្រិយភាព​ របស់​ HTC ​បាន​កម្រិត​ណា?


ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​Dailymail