ធនាគារ​ធំ​ជាង​នៅ​អាមេរិក​​ត្រូវ​​ Hacker ​លួច​យក​ទិន្នន័យ

10/03/2014 0 Comments A+ a-

ទោះ​បី​ជា​ធនាគារ​អាមេរិក​ដែល​គេ​ល្បី​ថា​ ខ្លាំង​ខាង​​ប្រព័ន្ធ​ការពារ​ខ្ពស់​ក៏​នូវ​តែ​ជៀស​មិន​ផុត​ពី​ការ​ Hackចូល​របស់​ជន​អនាមិក​ដែល​មាន​បំណង​​​​ស្វែង​រក​ផល​ប្រយោជន៍​​តាម​ផ្លូវ​ ងងឹត។ ជាក់​ស្ដែង ​​ធនាគារ​ JPMorgan​ Chase&Co ដែល​ជា​ធនាគារ​ធំ​ជាង​គេ​នៅ​អាមេរិក​ត្រូវ​បាន​ក្រុម​ Hacker ​​ចូល​លួច​​ទិន្នន័យ​​​ទៅ​លើ​គ្រួសារ​ជាង​​ ៧៦​​ លាន​​ និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​ខ្នាត​តូច​ជាង​ ៧​ លាន។
​ឈ្មោះ​អតិថិជន​ អាសយដ្ឋាន លេខ​ទូរសព្ទ ​និង​​អ៊ីមែល​របស់​​អ្នក​ប្រើ​សេវា​ធនាគារ​មួយ​ចំនួន​ត្រូវ​បាន​គេ​លួច​យក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​ Hacker អាច​កត់​សម្គាល់​ពី​ប្រភេទ​នៃ​ការ​ប្រើ​សេវា​កម្ម​របស់​អតិថិជន​ម្នាក់ៗ​បាន ​ទៀត​មិន​ថា​​ពួក​គេ​កំពុង​ប្រើ​​សេវា​ធនាគារ​ឯក​ជន​ ប្រាក់​កម្ចី​ទិញ​ផ្ទះ​ ប្រាក់​កម្ចី​ទិញ​រថយន្ត​ និង​ផ្នែក​កាត​ឥណទាន​។
 453531334
​ជា​ពិសេស​រាល់​ពេល​មាន​នរណា​ម្នាក់​ បើក​​ចូល​វិបសាយ​ Chase.com​ ឬ​ការ​ប្រើ​ Mobile App របស់​ធនាគារ​ពោល​គឺ​ងាយ​រង​ការ​ Hack ​ពី​ក្រុម​អនាមិក​ភ្លាមៗ។ នេះ​បើ​យោង​តាម​សម្ដី​របស់​មនុស្ស​ម្នាក់​ដែល​គេ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​​ព្រោះ​ព័ត៌មាន​​នេះ​មិន​អាច​បញ្ចេញ​ជា​សាធារណៈ។ ​មួយ​ចំនួន​ធំ​នៃ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ​​គឺ​ជា​អតីត​ អតិថិជន​របស់​ធនាគារ​ ​JPMorgan ​ដែល​បច្ចុប្បន្ន​ធនាគារ​នេះ​មាន​អតិថិជន​​ ៦៥​ លាន​នាក់​។
​ទោះ​ជា​យ៉ាង​ណា​ ធនាគារ​ដែល​មាន​លោក Jamie Dimon ​ជា​នាយក​ប្រតិបត្តិ​​​​នេះ​មិន​ទាន់​​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ កើត​ឡើង​​ទៅ​លើ​អតិថិជន​របស់​ខ្លួន​នៅ​ឡើយ៕

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ
​ប្រភព​៖​ bloomberg