លោក Carlo Tavecchio ប្រធាន FIGC ត្រូវ Uefa រឹបអូសតំណែងបណ្ដោះអាសន្ន
ព័ត៌មានកីឡា៖
ប្រធានគ្រប់គ្រងសហព័ន្ធកីឡាបាល់ទាត់ ប្រចាំនៅអ៊ីតាលី (FIGC) លោក Carlo
Tavecchio ត្រូវបាន Uefa ដកហូតអំណាចបណ្ដោះអាសន្ន រយះពេល ៦ ខែ
ពីបទការរើសអើងពូជសាសន៍។
Tavecchio វ័យ ៧១
ឆ្នាំ បានធ្លាប់បង្ដឲ្យមានការផ្ទុះសម្ដីកើតឡើង
ក្នុងកំលុងពេលការធ្វើយន្ដការបោះឆ្នាតជ្រើសតាំងតំណែងរបស់គាត់
កាលពីខែ កក្កដា
ដែលសកម្មភាពរបស់គាត់នៅពេលនេាះបង្ហាញឡើងក្នុងឥរិយាបទមួយមិនគប្បី
ហាក់បីដូចជាស្វាស៊ីចេក
ខណៈពេលដែលកំពុងធ្វើកិច្ចប្រជុំជាមួយក្រុមកីឡាករបរទេសជាច្រើន។
ប៉ុន្ដែមិនជាថ្វីទេរួបគាត់ក៏បានសុំទោសសម្រាប់ទង្វើរបែបនេាះ។
សម្រាប់ការហាមប្រាមរបស់
Uefa គឺរួបគាត់មិនអាចចូលកាន់តំណែងរបស់គាត់ណាមួយបានឡើយ ហើយ គួបគ្នាផងដែរ
គាត់មិនមានសិទ្ធិចូលរួមសមាជរបស់ Uefa ក្នុងខែ មិនា នៅឆ្នាំក្រោយបានទេ។
តែទោះបីជាយ៉ាងណាក៏ដោយ Tavecchio និងបន្ដកាន់ដំណែងរបស់គាត់ដដែល
បន្ទាប់ពី ព្រះរាជអាជ្ញាអន្ដរជាតិរបស់សហព័ន្ធ
ធ្វើការដោះស្រាយលើអនុសាសន៍ដែលទទួលបានកាលពីខែមុន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី
