ចិនរំសាយមន្ដ្រី“ខ្មោច”១៦០ពាន់ នាក់
ស្ថានភាព
មន្ដ្រី“ខ្មោច” បង្កឱ្យមាន លទ្ធផលអាក្រក់នៅក្នុងសង្គម ។ ចាប់
តាំងពីប្រធានាធិបតីស៊ី ជីនពីង ឡើង កាន់តំណែង ក៏បានរំសាយមន្ដ្រីរហូត
ដល់១៦២.៦២៩នាក់ ក្នុងរយៈពេល១ឆ្នាំ
កន្លងមក ដោយសារមន្ដ្រីទាំងនោះស៊ី ប្រាក់ខែ តែមិនដែលទៅកន្លែងធ្វើការ
ម្ដងណាឡើយនៅខេត្ដ ហូបេ ភាគខាងជើងប្រទេស ចិន
មានចំនួនមន្ដ្រីខ្មោចច្រើនជាងគេ បំផុតដែលមានរហូតដល់៥៦ពាន់នាក់។
ក្រោយបែកធ្លាយរឿងខាងលើ មន្ដ្រីទាំង
នោះនឹងទទួលរងការដាក់ទណ្ឌកម្មហើយ រំសាយតែម្ដង
ប៉ុន្ដែមិនបានបញ្ជាក់ពី ទណ្ឌកម្មបែបណានោះឡើយ ។

សកម្មភាពបោសសម្អាតមន្ដ្រីខ្មោច ជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាត អំពើពុករលួយជាទ្រង់ទ្រាយធំរបស់មេ ដឹកនាំស៊ី ជីនពីង ។ បុគ្គលិករដ្ឋ មន្ដ្រីរាជ ការទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ តែមិនដែលទៅធ្វើការជាបញ្ហាមួយត្រូវ បានលើកឡើងជាញឹកញាប់រាល់កិច្ចប្រជុំ នានាក្នុងជួររដ្ឋាភិបាល។ នៅទីក្រុងសៀ ហៃ ក៏ដូចនៅតំបន់ទីបេ គេមិនទាន់រក ឃើញមន្ដ្រីខ្មោចណាមួយនោះឡើយ ៕