សេដ្ឋី និង​ទីប្រឹក្សា​នយោបាយ​កំពូល​ម្នាក់​របស់​ចិន​​ត្រូវ​គេ​ទាត់​ចេញ​ពីក្រុម​ជំនុំ

10/31/2014 0 Comments A+ a-

បណ្ដា​សមាជិក​នៃ​ក្រុម​ជំនុំ​ទីប្រឹក្សា​នយោបាយ​កំពូល​ៗ​នៅ​ប្រទេស​ចិន​បាន​ សម្រេច​បោះ​ឆ្នោត​ទម្លាក់​លោក​សេដ្ឋី James Tien ពី​ក្រុមប្រឹក្សា​នេះ​ដោយ​សារ​តែ​ការ​រិះ​គន់​របស់​លោក​ទៅ​លើ​លោក លឿង ជុន​យីង ​នាយក​ប្រតិបត្ដិ​ក្រុង​ហុង​កុង។
កាលពី​សប្ដាហ៍​មុន​នេះ លោក​សេដ្ឋី James Tien បាន​ទទូច​ជាសាធារណៈ​ឲ្យ​លោក លឿង ជុន​យីង លាលែង​ពី​តួនាទី​ដោយ​សារ​លោក​មិន​អាច​បញ្ចប់​បញ្ហា​ធ្វើ​បាតុកម្ម​របស់​មហាជន​បាន។
5831660-3x2-700x467_0
សេដ្ឋី និង​ទីប្រឹក្សា​នយោបាយ​កំពូល​ម្នាក់​របស់​ចិន​​ត្រូវ​គេ​ទាត់​ចេញ​ពីក្រុម​ជំនុំ​ (Credit: Reuters)
លោក James Tien បាន​ខុស​ចិត្ដ​ទទួល​យក​ការ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​នេះ ហើយ​ថែម​ទាំង​បាន​និយាយ​ថា លោក​ក៏​នឹង​លាលែង​ពី​តួនាទី​ជា​មេដឹកនាំ​គណបក្ស​សេរី​និយម​របស់​លោក​ផង​ដែរ​ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។
នៅ​ដើម​សប្ដាហ៍​នេះ ពួក​សកម្មជន​ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ហុង​កុង​បាន​រំលឹក​ខួប​១​ខែ​នៃ​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​បាតុកម្ម​របស់​ខ្លួន ដើម្បី​ជា​ការ​ទាម​ទារ ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ចិត្ដ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្រុង​ប៉េកាំង​ ដែល​ចង់​តែងតាំង​បេក្ខជន​ឈរ​ឈ្មោះ​ដោយ​ផ្ទាល់​សម្រាប់​ឲ្យ​បណ្ដា​ជន​បោះ​ឆ្នោត​ឲ្យ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ជា​ជាង​ឲ្យ​ម្ចាស់​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ដោយ​ខ្លួន​ឯង៕ ប្រភព ៖ Radioaustralia