អាជ្ញាធរអាមេរិកអនុវត្តសាលក្រម ដោយរថពាសដែក និងប៉ូលីសប្រដាប់អាវុធជាង ២០ នាក់
រថពាសដែក ១ គ្រឿង ដែលដឹកភ្ញាក់ងារប៉ូលីស ២៤ នាក់ បានអនុវត្តសាលក្រមរឹបអូសត្រាក់ទ័រ និងបន្ទះលើកទំនិញ ធ្វើពីឈើមួយ នៅផ្ទះរបស់លោក Roger Hoeppener នាទីក្រុង Stettin, សង្កាត់ Marathon រដ្ឋ Wisconsin កាលពីថ្ងៃទី ២១ តុលា ព្រោះលោកជំពាក់រដ្ឋអំណាចនូវទឹកប្រាក់ ៨០.០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈអំណាចនៃសាលក្រមតុលាការស៊ីវិលមួយ ។
Hoeppener និយាយថា ពេលឃើញមានរថពាសដែក លោកប្រញាប់ប្រញាល់ទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ៩១១ ប៉ុន្តែ គេប្រាប់ថា អាជ្ញាធរអនុវត្តសាលក្រមរឹបអូសទ្រព្យសម្បតិ្តរបស់លោក ។ បន្ទាប់មក បុរសវ័យ ៧៥ ឆ្នាំ រូបនេះ ក៏បានទូរស័ព្ទទៅកាន់មេធាវីរបស់ខ្លួន ។
តាមមេធាវីរបស់ចុងចោទ លោក Lister ឲ្យដឹងថា លោកពុំអាចចូលផ្ទះកូនក្តីរបស់ខ្លួនបាន ហើយប៉ូលីសបានវាយខ្នោះ Hoeppener ដោយសារតែលោកពុំអនុវត្តតាមការណែនាំរបស់ពួកគេ ។ ក្រោយមក លោក Hoeppener បានយល់ព្រមសងបំណុលនេះ ។ ប៉ូលីសក៏នាំខ្លួនលោកទៅកាន់ធនាគារ ដើម្បីដកលុយបង្វិលសងដើមបណ្តឹង ។
ប៉ុន្តែ Hoeppener បន្ទាប់មកភ្លាមៗ បានប្តឹងបកទៅកាន់រដ្ឋអំណាចពីបទទង្វើរទាមទារបំណុលបែបនេះ បង្កអន្តរាយអំពីហិរញ្ញវត្ថុ កិត្តិយស និងស្មារតី ។ លោកទាមទារឲ្យរដ្ឋអំណាចសងជំងឺចិត្តដល់ទៅ ៤,៥ លានដុល្លារ វិញ ។
រឿងបែបនេះ ប្រហែលជាលើលោក មានតែនៅអាមេរិកទេ ៕