សង្ឃសាវលីងចិនធ្វើឲ្យរញ្ជួយផ្ទៃទឹក ជាមួយការសម្តែងសិល្បះរត់លើ…ទឹក !
សង្ឃសាវលីងព្រះនាម Shi Liliang
មកពីវិហារសាវលីងភាគខាងត្បូងទីក្រុង Quanzhou ខេត្ត Fujian
បានបំបែកឯកត្តទកម្មរបស់ខ្លួនសម្រាប់ការ “ដើរលើទឹក” ក្នុងអំឡុងការបង្ហាញសិល្បះក្បាច់គុន ស្ថិតនៅតំបន់ Caobang Reservoir កាលពីថ្ងៃសៅរ៍ (២៦ តុលា ២០១៤) ។
គួរបញ្ជាក់ថា ការដើរលើទឹក
គឺជាសិល្បះមួយបង្ហាញឲ្យឃើញពីក្បាច់ប្រយុទ្ធរបស់ចិន
ដែលតែងឃើញធ្វើឡើងពីសំណាក់លោកសង្ឃសាវលីង ។ យ៉ាងណាមិញ សម្រាប់ពេលនេះ
យើងបានឃើញការសម្តែងរបស់សង្ឃសាវលីង Shi ដែលលោកបានរត់លើផ្ទៃទឹក
ដោយគ្រាន់តែទ្រជាមួយនឹងបន្ទះក្តារតូចស្តើងៗ
ដែលចងបន្តបន្ទាប់គ្នាប្រវែង ១១៨ ម៉ែត្រ ប៉ុណ្ណោះ ៕

