ក្រុមក្មេងទំនើង ជិះម៉ូតូទំនើប ដេញកាប់គ្នាផ្អើល ក្រុងសិរីសោភណ័

10/03/2014 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានរងរបួសជាទម្ងន់ ខណះដែលមានក្មេងទំនើង មួយក្រុម បានជិះ ម៉ូតូស៊េរីទំនើបមួយ គ្រឿង មានគ្នាបីនាក់ បានជិះដេញកាប់ និងធាក់ម៉ូតូ ជនរងគ្រោះបណ្តាលឲ្យ ដួល រួចហើយគេចខ្លួនដោយសុវត្ថិភាព ។
សកម្មភាពកាប់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅកន្លែង កើតហេតុ កាលវេលាម៉ោង៧យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវទៅ រួមខេត្ត ខាងជើងស្រីគ្រប់លក្ខ័ ប្រហែល១០០ម៉ែត្រ នៅភូមិ៣ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
យោងតាមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក ហើយបានស្គាល់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផល វាសនា ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងទំនើង២ក្រុម មួយក្រុមជិះម៉ូតូ ម៉ាកសេ១២៥ ព៌ណខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-4690ជិះម្នាក់ឯងចំណែកមួយក្រុមទៀត ជិះម៉ូតូម៉ាកស៊ូមឺអ៊ិច ពណ៌ក្រហម មិនដឹងស្លាកលេខ ជិះឌុបគ្នា៣នាក់ ប្រដេញគ្នាតាំងពីកាច់ជ្រុងវត្តព្រះពន្លា ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើត ហេតុ ស្រាប់តែ ក្មេងទំនើង មានគ្នា៣នាក់នោះ បានធាក់ម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ចេញ ពីម៉ូតូបោកលើថ្នល់ជាតិ សន្លប់ឈឹង ចំណែកម៉ូតូអូសចម្ងាយ ប្រហែល១០ម៉ែត្រ ។ ក្រោយពេលធ្វើ សកម្មភាពធាក់ ជនរង គ្រោះ ឲ្យដួលសន្លប់រួចមក ក្មេងទំនើង ដែលមានគ្នាបីនាក់ ក៏បានដួលម៉ូតូដូចជនរង គ្រោះដែរ តែមិនរងរបួសទេ ក៏លើកម៉ូតូជិះ គេចខ្លួនបាត់ ដោយមិនបានរំខាន សមត្ថកិច្ចទេ  កន្លះម៉ោង ក្រោយមក ទើបជនរងគ្រោះដឹងខ្លួន។
សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ជនបង្កយកមកញាត់គុគ ។ ប្រជាពលរដ្ឋនិយាយទាំង ភ័យខ្លាចថា បច្ចុប្បន្នក្រុងសិរីសោភ័ណ សំបូរក្មេងទំនើង ធ្វើសកម្មភាពកាប់ចាក់គ្នា បង្កអសន្តិសុខក្នុងសង្គម តែភាគ ច្រើនជនបង្កតែងតែគេចខ្លួន ដោយសុវត្ថិភាព មិនបង្កការរំខានដល់សមត្ថកិច្ច ហើយសមត្ថកិច្ច បានត្រឹមតែ សួរចម្លើយជនរងគ្រោះ ដែលសំរាកព្យាបាល នៅមន្ទីរពេទ្យប៉ុណ្ណោះ  ៕





________________
ផ្តល់សិទ្ទិដោយ៖dap-news