រតនៈ ពិសី ក្ដោបបានឱកាស ចេញទៅកើបប្រាក់ នៅអូស្រ្តាលី លើកទី១

10/09/2014 0 Comments A+ a-

ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹងចង្កេះអង្ក្រង កញ្ញា រតនៈ ពិសី បន្ទាប់ពីទទួលបានជោគជ័យ ជាដុំកំភួន នៅក្នុងអាជីព សិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំ មកហើយនោះ កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ នេះ នាង និងក្រុមតារាចម្រៀងចំនួន៣នាក់ផ្សេងទៀត បានចាកចេញពីប្រទេសកម្ពុជា ទៅសម្តែងនៅទឹកដីសំបូរដុល្លារ និងសេដ្ឋកិច្ចរីកលូតលាស់ អូស្ត្រាលី រយៈពេល១ខែ តាមរយៈការអញ្ជើញ របស់ស្ថានីយទូរទស្សន៍ CBN ។
បន្ទាប់ពីការងារសិល្បៈរីកចម្រើន គួរឲ្យគត់សម្គាល់រួចមក កាលពីប៉ុន្មានខែមុននេះ តារាចម្រៀង រតនៈ ពិសី បានសម្រេចចិត្ត បោះទុកជាង៣ម៉ឺនដុល្លារ ជាមួយគូស្នេហ៍បើកហាង ម៉ាស្សា ស្ទីម សូណា មួយកន្លែងមានឈ្មោះថា "សាគូរ៉ា" ដែលមានមានអាសយដ្ឋាន នៅផ្ទះលេខ១៤៤ Eo ផ្លូវលេខ ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយនាង ជាអ្នកគ្រប់គ្រងផ្ទាល់ ។
ថ្លែងប្រាប់ទាំងទឹកមុខ សប្បាយរីករាយ នៅឯអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មុនចាកចេញ រតនៈ ពិសី បានបា្រប់ឲ្យដឹងថា "ខ្ញុំ រំភើប ពេលបានទៅសម្តែង នៅអូស្រ្តាលី ជាលើកទី១ ខ្ញុំនឹងខិតខំធ្វើយ៉ាង ដើម្បីឲ្យបងប្អូខ្មែរ នៅទីនោះ សម្បាយរីករាយ ជាពិសេសអ្នកធានារូបខ្ញុំ និងក្រុមការងារ មិនឲ្យពួកកគេ ខកបំណងឡើយ ។ ខ្ញុំទៅមានគ្នាចំនួន៤នាក់ សម្តែងនៅ រដ្ឋមែលប៊ន២ Show និងរដ្ឋផ្សេងទៀត ចំនួន២ Show សរុបរយៈពេល១ខែហ្នឹង.! មានចំនួន៤ Show ។ ខ្ញុំរំពឹងថា នឹងទទួលបានជោគជ័យ នៅពេលសម្តែង ព្រោះតាមរយៈ បទពិសោធន៍ខ្ញុំ នៅក្នុងប្រទេសខ្មែរ គឺធ្វើឲ្យខ្ញុំមានក្តីសង្ឃឹម ទស្សនិកជន ក៏ស្គាល់ខ្ញុំច្រើន ខ្ញុំនឹងព្យាយាមឲ្យ អស់ពីសមត្ថភាព" ។
ដំណើរចេញ ទៅសម្តែងនៅក្នុងប្រទេសអូស្រ្តាលី នៅពេលនេះ ត្រូវបានគេមើលឃើញថា គឺជាលទ្ធផល ផ្លែផ្កាថ្មីមួយទៀត សម្រាប់តារាចម្រៀង រតនៈ ពិសី នៅក្នុងជីវិត ជាអ្នកសិល្បៈ ខណៈដែលតារាល្បីៗផ្សេងៗមិនទាន់មានវាសនា បានចេញទៅសម្តែងនៅក្រៅប្រទេស ដូចជារូបនាងនៅឡើយ ។ តារាចម្រៀង ដែលរួមដំណើរជាមួយ រតនៈ ពីសី រួមមានលោក សួង សុភ័ក្រ្ត លោក ហេង ធារ៉ា កញ្ញា សរ ស៊ុនណារី ហៅការ៉ា និងរូបនាងផ្ទាល់ ៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល