ថៃប្រកាសថា មានថ្នាំព្យាបាលអ៉ីបូឡា គ្រោងនឹងផលិត ទ្រង់ទ្រាយធំ នៅឆ្នាំក្រោយ

10/03/2014 0 Comments A+ a-

បាងកក៖ លោកវេជ្ជបណ្ឌិតម្នាក់ប្រចាំ
សកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាកក ប្រទេសថៃ បានប្រកាសថា  ក្រុមការងាររបស់លោក បានអភិវឌ្ឍនូវប្រភេទអង្គសិរីរាង្គ
ប្រឆាំងថ្មីមួយប្រភេទ ដែលអាចព្យាបាលមេរោគអ៉ីបូឡា  បាន។ ប្រភពព័ត៌មានបានឲ្យដឹងថា សិរីរាង្គប្រឆាំងថ្មីនេះ ត្រូវការរយៈពេលមួយឆ្នាំទៀត ដើម្បីផលិតក្នុងបរិមាណ ច្រើន។
Channel News Asia បានចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ថា ខាងមន្ទីរពេទ្យបានប្រកាសថា  បានផលិតអង្គសិរីរាង្គប្រឆាំងនឹងមេរោគអ៉ីបូឡា ដែលមានទំហំតូចល្មម អាចបញ្ច្រៀបចូលទៅក្នុងកោសិកា ដែល មានឆ្លងមេរោគបានយ៉ាងងាយ។
ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលថា ខ្លួនមានវិធីព្យាបាល ដែលមានប្រសិទ្ធភាព និងសមត្ថភាព ប្រសើរជាងការព្យាបាលកន្លងមក។ នេះបើយោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត៕

_________________
ផ្តល់សិទ្ទិដោយ៖dap-news