កម្មការិនីរោងចក្រ កាត់ដេរ វ៉ាយដាប់បែលយូ សុំក្រសួងការងារ ជួយរកយុត្តិធម៌ ខណៈដែលក្រុម សហ ជីព ប្រើហិង្សា លើពួកគេ
នារីឈ្មោះ សុខ ថារី នឹង នារីឈ្មោះ សុខ ស្រីពិន ជាកម្មការិនី បានរៀបរាប់ឲ្យដឹងថា ពួកគាត់បានរង នូវការប្រើហិង្សា វាយ និងជេរប្រមាថយ៉ាងខ្លាំង ខណៈដែលក្រុមសហជីព និងក្រុមកម្មការិនីមួយចំនួន តូច ឈរស្ទាក់មិនឲ្យចូលធ្វើការឲ្យជួយធ្វើកូដកម្ម ប៉ុន្តែពួកគាត់មិនស្របតាម នាំគ្នាសម្រុកចូល ទៅក្នុង រោងចក្រ ដើម្បីបម្រើការងារធម្មតានោះ ស្រាប់តែមានក្រុមសហជីព ភាគច្រើនជាបានប្រើហិង្សា ស្រែក ជេរប្រមាថកប់ៗមាត់ ហើយបានប្រើដៃវាយកម្មការិនី និងសន្តិសុខទៀតផង ។ កម្មការិនីខាងលើបន្តថា ពួកគាត់សព្វថ្ងៃ មានជីវភាពខ្វះខាត ត្រូវតែខំបម្រើការងារ ដើម្បីបានប្រាក់ខែ ដោះស្រាយជីវភាព ប៉ុន្តែ ដោយសារមានក្រុមសហជីពមួយចំនួន ចេះតែមកហាមឃាត់ពួកនាងឲ្យធ្វើកូដកម្ម ទាមទារនេះទាម ទារនោះ ស្រេចតែចិត្តអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យពួកនាង ក៏ដូចក្រុមកម្មករ-កម្មការិនី ជាច្រើន នាក់ទៀត មានការខឹងសម្បារយ៉ាងខ្លាំង ទៅលើក្រុមសហជីពទាំងនោះ ។
ក្រុមកម្មការិនី ដែលរងការជេរប្រមាថ និងវាយតប់ នោះពួកគេបាន ស្នើសុំទៅអាជ្ញាធរ ពាក់ព័ន្ធថ្នាក់លើ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យពួកគេផង ។
បើតាមប្រភពព័ត៌មាន ពីកញ្ញា ពេជ្យ នារី ជំនួយការរដ្ឋបាល តំណាងក្រុមហ៊ុន រោងចក្រកាត់ដេរខាង លើបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការផ្ទុះកូដកម្មកើតឡើង ដោយសារខាងក្រុមហ៊ុន បាន បញ្ឈប់កម្មករចំនួន ២ នាក់ ទៅតាមច្បាប់ការងារ ដែលមានអាណត្តិចំនួន ៣ ខែ សាកល្បង បម្រើការ ងារបានក្រុមហ៊ុននឹងបន្តអាណត្តិការងារទៀត ប៉ុន្តែ ចំពោះកម្មករ ២នាក់ ទី១-ឈ្មោះ សួង សំណាង ទី ២-ឈ្មោះ ឯក ចាន់ភក្តី អ្នកទាំង ២នាក់ មានតួនាទី ជាសហជីពស្មារតីកម្មករខ្មែរ ។ ហើយអ្នកទាំង ២នាក់នេះ ធ្វើការមិនសូវគោរពទៅតាមច្បាប់ ការងារឡើយ ។ ដូច្នេះខាងក្រុមហ៊ុន ក៏សម្រេចបញ្ឈប់អ្នក ទាំង ២នាក់ទៅតាមច្បាប់ការងារ ដែលបានកំណត់ ទើបធ្វើឲ្យមានការផ្ទុះកូដកម្ម រាលដាលទាមទារទៅ ដល់ ១៨ចំណុច ដែលសុទ្ធតែខុសអំពីច្បាប់ការងារទាំងអស់ ។ ចំពោះការទាមទារ របស់សហជីព ២ រូបនេះ សុទ្ធតែចំណុចដែលក្រុមហ៊ុនទទួលយកមិនបានឡើយ ។
បច្ចុប្បន្ននេះក្រុមហ៊ុនរោងចក្រ វ៉ាយដាប់បែលយូ នឹងគោរពទៅតាមច្បាប់ការងារជានិច្ចកាល ទៅតាម មាត្រានីមួយៗ របស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រុមសហជីពដែលដឹកនាំ ធ្វើកូដកម្មទាមទារ ទៅ ដល់ ១៨ ចំណុច នោះមាន ៤ សហជីព ទី១-សហជីពស្មារតីកម្មករខ្មែរឈ្មោះ មុំ សៀក ទី២- សហជីព ដើម្បីសិទ្ធិការងារ ដឹកនាំដោយឈ្មោះ សាន ឡាយ ទី៣-សហជីពសម្លេងយុវជនខ្មែរ ដឹកនាំដោយ ឈ្មោះ ឡុង សុផាត និងទី៤-សហព័ន្ធសហជីពការងារដើម្បីកម្ពុជា តំណាងឈ្មោះ សៀ សន ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news