តើ​ស្ត្រី​ទទួលបាន​​ផ​ល​​ប្រ​យោជន៍​​អ្វីខ្លះ​ពី​ការរួម​ភេទ​ ?

10/21/2014 0 Comments A+ a-

អ្វីដែល​សប្បាយ​ច្រើនជាង​ភាពស្រណុកសុខស្រួល​ខាង​រាងកាយ​ទៀត​នោះ ការរួម​ភេទ​ពិត​ជាមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ស្ត្រី​ច្រើន​។​ជាមួយនឹង​សកម្មភាព​រួមភេទ បម្រែបម្រួល​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាច្រើន​នឹងត្រូវ​ធ្វើឡើង​ក្នុង​រាងកាយ
ហើយ​សកម្មភាព​ទាំងនេះ​ផ្តល់​ផល​វិជ្ជា​មាន​ទាំង​បុរស និង​ស្ត្រី​។​
​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​កម្ម​វិធី​សុខភាព ស្ត្រី (Women’s Health Programme) នៅឯ​សាកលវិទ្យាល័យ​Monash នៅ​អូស្ត្រាលី​បានបង្ហាញ​អោយឃើញថា ស្ត្រី​ដែល​រួមភេទ​តិចជាង​ពីរដង​ក្នុង​មួយខែ​ងាយ​នឹងមាន​ជំងឺ​ណាស់​។​
​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ស្ត្រី​អាច​ទទួលបាន​៖
​បន្ធូរ​អារម្មណ៍​ជាមួយ​ការរួម​ភេទ​៖ នេះ​គឺជា​ការពិត​ដែលមាន​លក្ខណៈ​ជាក់ស្តែង​បំផុត​។ មនុស្ស​មួយចំនួន​យល់ស្រប​ថា ការរួម​ភេទ​មាន​ឥទ្ធិពល​ជួយ​អោយ​អ្នក​បន្ធូរ​អារម្មណ៍​បាន​ច្រើន​រហូតដល់ ១០​ដង​ដូច​ការប្រើ​ថ្នាំ​សន្តំ​ដែរ​។​
​ការ​រួមភេទ​ធ្វើអោយ​ស្ត្រី​មើលទៅ​កាន់តែ​ស្អាត​៖ មាន​អ័រម៉ូន​ពីរ​ប្រភេទ​ដែល​បញ្ចេញ​ក្នុង​រាងកាយ​ពេល​រួមភេទ ដែលជា​ហេតុ​ធ្វើអោយ​ស្ត្រី​កាន់តែ​ស្រស់ស្អាត​ជាង​មុន​។ អ័រម៉ូន Oestrogen ក៏មាន​វត្តមាន​ក្នុងចំណោម​អ័រម៉ូន​ទាំងពីរ​នោះដែរ​។ វា​ធ្វើអោយ​ស្បែក​ស្ត្រី​កាន់តែ​រលោង និង​សក់​កាន់តែ​ភ្លើង​ថ្លា​។ ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជួយ​បង្កើន​កម្រិត​នៃ​ប្រតិកម្ម​សារធាតុ​គីមី ក្នុង​រាងកាយ ប៉ុន្តែ​វា​ជា​ប្រតិកម្ម​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​រូបសម្បត្តិ​របស់ មនុស្ស​ស្រី​តែប៉ុណ្ណោះ​។ ពេលនោះ​នឹងមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​កាលណា​ប្រតិកម្ម​ធាតុគីមី​នេះ កើតឡើង​ច្រើន​ក្នុង​រាងកាយ​។​
​ការរួម​ភេទ​ជួយ​សម្រក​ទម្ងន់​៖ តាម​ការពិសោធន៍​ជាមួយនឹង​ក្បាច់​រួមភេទ​ជាច្រើន​អាច​ក្លាយទៅជា​មធ្យោបាយ​ដ៏ ល្អ​មួយ​សម្រាប់​ការ​សម្រក​ទម្ងន់​។ ការព្យាយាម​អ្វីដែល​ថ្មីៗ​, ក្បាច់​ថ្មី និង​ស្ទីល​ថ្មីៗ​សម្រាប់​ការរួម​ភេទ​ប្រហែល​គ្រាន់តែ​ជា​សកម្មភាព​ល្បួង អ្នក​ដើម្បី​ធ្វើយ៉ាងណា​អោយ​ការ​រួមភេទ​នោះ​កាន់តែ​សកម្ម​ប៉ុណ្ណោះ​!
​កីឡា​សិច​៖ ការរួម​ភេទ​គឺជា​កីឡា​មួយ​ប្រភេទ​ដោយ​គ្រាន់តែ​អ្នកធ្វើ​វា​អោយមាន សុវត្ថិភាព​ទៅបាន​ហើយ​។ ការ​បណ្តោយអោយ​រួមភេទ​តាមចិត្ត​អាច​ក្លាយទៅជា​កីឡា​ដ៏​ល្អ​បំផុត ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា​កីឡា​ដែល​អ្នកលេង​មួយ​នេះ​មានការ​ការពារ​បាន ត្រឹមត្រូវ​ហើយ​។ គ្រប់​សាច់ដុំ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវបាន​រឹត​យ៉ាង​តឹង​ក្នុងពេល​រួមភេទ ហើយ​ការ​រឹត​សាច់ដុំ​នេះ​គឺជា​រឿង​ដ៏​ល្អ​សម្រាប់​សុខភាព​។​
​សុខភាព​ស្បែក និង​ការ​រួមភេទ​៖ ការ​រួមភេទ​ធ្វើអោយ​បែកញើស ហើយ​វា​អាចជួយ​សម្អាត​រន្ធ​ញើស និង​ធ្វើអោយ​វា​មាន​ភាពស្រស់ស្អាត​ទៀតផង​។ មិនតែប៉ុណ្ណោះ ការរួម​ភេទ​ដោយ​គ្មាន​ភាព​តក់ក្រហល់​មាន​ទំនាក់ទំនង​គ្នា​នឹង​ការកាត់បន្ថយ ជំងឺ​រលាក​ស្បែក​, ក​ន្តួ​ល​រមាស់ និង​ការដាក់​សម្ពាធ​លើ​ស្បែក​។​
​ការរួម​ភេទ​ជួយ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​៖ អ័រម៉ូន Oestrogen និង Endorphins នឹងត្រូវ​បញ្ចេញ​ក្នុង​រាងកាយ​ក្នុងពេល​រួម​ផេ​ទ​ដើម្បី​ជួយ​បំបាត់​អា ការៈបាក់​ទឹកចិត្ត​ភ្លាមៗ​បាន​។ វា​មាន​ប្រសិទ្ធភាព​ណាស់​ទោះបីជា​មនុស្ស​ម្នាក់​នោះ​មាន​បញ្ហា​បាក់ ទឹកចិត្ត​ឥតឈប់ឈរ និង​ខ្លាំងក្លា​ក៏ដោយ​។​
​បំបាត់​ការឈឺ​ក្បាល​៖ ការ​រួមភេទ​អាចជួយ​បន្ធូរ​សម្ពាធ​ក្នុង​សរសៃប្រសាទ​ដែល​ទៅ​បញ្ជា​ខួរក្បាល ។ ការ​ដែលមាន​សម្ពាធ​ក្នុង​សរសៃប្រសាទ​ច្រើនតែ​បណ្តាលមកពី​ការឈឺ​ក្បាល​។​
​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Monash បានអោយដឹងថា អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​ស្ត្រី​អាច​ទទួលបាន​ពី​ការ​រួមភេទ​គឺ អាស្រ័យទៅលើ​ភាព​ស្រើបស្រាល​ដល់​កំពូល​ក្នុងពេល​រួមភេទ​។ មានន័យថា ស្ត្រី​គួរតែ​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​ដ៏​ស្រណុក​សុខ​ស្រួល​មួយ ដើម្បី​អាច​ទទួលបាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ភាគច្រើន​បាន​៕
TT06


Read more: http://techno2day.com/archives/1483#ixzz3Glc5daRL