ស្ដ្រីពីរនាក់រងរបួសធ្ងន់ ក្រោយក្រុមជន ប្រមឹកបើកម៉ូតូបុក
កំពង់ស្ពឺ ៖ ស្ដ្រីកម្មការិនីរោងចក្រកាត់ដេរ ពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ដៃ បាក់ ជើង និងសន្លប់ស្ដូងស្ដឹង នៅកន្លែងកើតហេតុ ក្រោយពីជនប្រមឹក៣នាក់ បើកម៉ូតូបុកពេញ មួយទំហឹង កាលពីវេលាម៉ោង៥និង៥០នាទី ព្រឹក ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤-៥ ក្នុងភូមិ ដីអំបិល ឃុំស្គូស ស្រុក សំរោងទង ខេត្ដកំពង់ ស្ពឺ ។
គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើង ខណៈដែលស្ដ្រីរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ហើយក៏ ត្រូវភាគីម្ខាងទៀត មានគ្នា៣នាក់ជិះម៉ូតូ ស្មាស់រីវី ពណ៌ខ្មៅ គ្មានស្លាកលេខបុកពេញ មួយទំហឹង បណ្ដាល ឱ្យជនរងគ្រោះទាំងពីរ នាក់ដួល សន្លប់នៅនឹងកន្លែងកើតហេតុតែ ម្ដង។
ក្រោយកើតហេតុជនបង្ក ដែលត្រូវបាន ប្រជាពលរដ្ឋមួយចំនួនអះអាងថា មានអាការ ស្រវឹងផងនោះ បាន បើកគេចខ្លួនបាត់ដោយ សុវត្ថិភាព ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ តាមរយៈការ ហៅរថយន្ដសង្គ្រោះបន្ទាន់ មកដឹកស្ដ្រី រងគ្រោះទាំងពីរ ឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលមុខរបួស ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរង គ្រោះទី១ ឈ្មោះចាន់ ង៉ាង អាយុ៣០ឆ្នាំ រស់នៅអូរសំបួស ឃុំ ក្រាំងអម្ពិល ស្រុកសំ រោងទង ដោយបាក់ដៃខាងឆ្វេង បាក់ស្មង ជើងខាងឆ្វេង សន្លប់នៅនឹងកន្លែង ។ ទី២ ឈ្មោះស៊ឺន ស្រីលក្ខ័ អាយុ១៩ឆ្នាំ មានទីលំ នៅជាមួយគ្នា រងរបួសបែកក្បាល និងត្រង់ ចង្កេះ ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទង ដើម្បីរង់ចាំធ្វើការ តាមផ្លូវច្បាប់ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news