កម្មករអគ្គិសនីម្នាក់ត្រូវខ្សែភ្លើងឆក់ជាប់លើបង្គោលម្ចាស់សិប្បកម្មដោលទម្លាក់ដល់ដីបែកក្បាលស្លាប់
ការបាត់បង់ជីវិតកម្មករអគ្គិសនីម្នាក់នេះ មិនត្រូវបានម្ចាស់សិប្បកម្មរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យបានដឹងទេ ផ្ទុយទៅវិញបានបិទទ្វារសិប្បកម្ម ក្នុងគោលបំណងលាក់លៀមករណីនេះ ព្រមទាំងមិនឲ្យ អ្នកជិតខាងដឹងឡើយ ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ក៏ប៉ុន្តែអ្នករស់នៅជិតខាងសិប្បកម្មនេះបាននិយាយថា ជនរងគ្រោះមានអាយុជាង២០ឆ្នាំ និងបានបម្រើការងារនៅសិប្បកម្មលួចលាក់មួយនេះយូរខែមកហើយ ។
ទាក់ទិននឹងករណីនេះ មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បាននិយាយឲ្យដឹងថា សមត្ថកិច្ចមិនបានទទួល របាយការណ៍ពាក់ព័ន្ធនឹងករណីនេះទេ ដោយសារតែម្ចាស់សិប្បកម្មដែលគេដឹងថា ផលិតឧបករណ៍ប្រើ ប្រាស់ទឹកបរិសុទ្ធមានការលាក់លៀម ។
ប្រជាពលរដ្ឋបាននិយាយថា ប្រសិនបើម្ចាស់សិប្បកម្មមានការលាក់លៀមក្នុងករណីនេះមែន សមត្ថកិច្ច គ្រាប់ជាន់ថ្នាក់គួរតែចុះទៅត្រួតពិនិត្យមើលដល់កន្លែងកើតហេតុផង សូមឲ្យម្ចាស់សិប្បកម្មបិទបាំងករណី មនុស្សស្លាប់បែបនេះ ៕
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
