ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីបាញ់សម្លាប់អ្នកកាសែតខេត្តក្រចេះ
ប្រភពបានឲ្យដឹងថា ក្រោយពីកំណត់បាននូវមុខសញ្ញារួចមក សមត្ថកិច្ចដុតដៃដុតជើង ស្វែងចាប់ខ្លួនជនសង្ស័យមានឈ្មោះ រស់ និងឈ្មោះ ហៀង ព្រមទាំងបក្ខពួក ២នាក់ទៀត។ នៅពេលនេះ ជនសង្ស័យទាំង ៤នាក់ កំពុងត្រូវបានព្រះរាជអាជ្ញាធ្វើការសាកសួរ។
សូមរម្លឹកថា លោក តាំង ទ្រី អ្នកកាសែត មួយរូប នៅ ខេត្តក្រចេះ ត្រូវបាន ឈ្មួញ ឈើ បាញ់សម្លាប់ កាលពី រំលង អា ធ្រា ត ឈានចូល ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៤ ។ ជនរងគ្រោះ ត្រូវ បាញ់ ចំក្បាល ខណៈពេលដែល ជិះ ក្នុង រថយន្ត ។ ហេតុការណ៍ នេះ បានកើត ឡើង នៅលើ ផ្លូវជាតិ កាច់ ទៅ ភូមិ ទួល ពន្លៃ ឃុំ ឃ្សឹ ម ស្រុក ស្នួល ។ បន្ទាប់ បាញ់សម្លាប់ ជនរងគ្រោះ រួច ជនល្មើស បាន គេចខ្លួនបាត់ ។
លោក អធិការ ស្រុក ស្នួល បាន ប្រាប់ គេហទំព័រ CEN ថា ជនរងគ្រោះ មានឈ្មោះ តាំង ទ្រី ស្ថិតនៅ សមាគម អ្នក សារ ព័ ត៍ មាន ខ្មែរ ប្រជាធិបតេយ្យ ។ ជនល្មើស បាន បាញ់ មួយ គ្រាប់ ចំ ចិញ្ចើម ជនរងគ្រោះ ។
សេចក្តីរាយការណ៍ បានអោយដឹងថា នៅមុន ពេល កើ ហេតុ ជនរងគ្រោះ និង មិត្ត ភក្តិ រួមការ ងារ បាន ជិះឡាន ទៅ មើល ក្រុម ឈ្មួញ ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ នៅ ចំណុច ជួរ ក្រាំង ឃុំ ខ្សឹ ម ស្រុក ស្នួល ។ នៅពេល ទៅដល់ ថៅកែ ឈើ បាន ហៅ “ ចរចា ” ហើយក៏ មានការ ប្រទាញប្រទង់ គ្នា រហូត ឈានដល់ ការផ្ទុះអាវុធ ។ បន្ទាប់ពី បាញ់ ស្លាប់ រួច ជនល្មើស បាន ជិះឡាន លុច ស៊ី ស ៤៧០ ពណ៌ ខ្មៅ គេចខ្លួន តែបើ កបាន ប្រមាណ ៥០០ ម៉ែត្រ ពី កន្លែងកើតហេតុ ឡាន ក៏ ក្រឡាប់ ។ជនល្មើស ក៏ រត់គេចខ្លួន បាត់ទៅ ។
បុរស ម្នាក់ ឈ្មោះ សាត សិ ដ្ឋ ដែល ជិះឡាន ជាមួយ ជនរងគ្រោះ សមត្ថកិច្ច កំពុងតែធ្វើការ សាកសួរ ។
លោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួល បានប្រាប់ CEN ថា សមត្ថកិច្ចកំពុងដំណើរការស្រាវជ្រាវ និងបានកំណត់មុខសញ្ញារួចហើយ។
សេចក្ដីរាយការណ៍នានាពីខេត្តក្រចេះ បានឲ្យដឹងដែរថា ឈ្មួញឈើដែលបានបាញ់សម្លាប់អ្នកកាសែតនោះត្រូវបានគេសង្ស័យទៅលើ ឈ្មោះ ហៀង ជាមន្ត្រីប៉ូលិសខេត្តមណ្ឌលគិរី ដែលឥឡូវនេះកំពុងរត់គេចខ្លួន។ ដោយឡែកសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ដមួយបាំងកន្លះ សម្រាប់ដឹកឈើ ឲ្យឈ្មោះ ហៀង យកមកធ្វើការសាកសួរ៕R/N
ប្រភពពី CEN